September 17, 2025

ស្រាវជ្រាវ

រក្សា សំបុក ៖ អតីតប្រធានជំរំអូរបុក

ជំរំអូរបុក គឺជាអតីតជំរំជនភៀសខ្លួនមួយក្នុងចំណោមជំរំជនភៀសខ្លួនរបស់អ្នកតស៊ូនៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់លោកតា សឺន សាន ដែលស្ថិតនៅក្នុងទឹកដីខ្មែរតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។ ជំរំអូរបុក មានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ អតីតប្រធានជំរំអូរបុកបានរៀបរាប់រឿងរ៉ាវរបស់ខ្លួនដូចខាងក្រោម៖ ខ្ញុំឈ្មោះ វ៉ាន់ ធឿន ហៅ វ៉ាន់

ស្រាវជ្រាវ

យ៉ាង សុផាន៖ អតីតជនភៀសខ្លួននៅជំរំណងចាន់

ខ្ញុំឈ្មោះ យ៉ាង យ៉ុង ហៅ យ៉ាង សុផាន ភេទស្រី អាយុ៧៥ឆ្នាំ កើតនៅភូមិគោកខ្សាច់ ឃុំប្រទះឡាង ស្រុកដង្កោ ខេត្តកណ្ដាល។ សព្វថ្ងៃ ខ្ញុំរស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ

សំបុត្រ

កម្ពុជាគឺប្រទេសមួយដែលមិនសាបសូន្យឡើយ

ខណៈពេលដែល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​កំពុងប្រារព្ធឡើង នេះជាពេលវេលាដ៏​សមរម្យមួយ​ដើម្បី​ ​រំឭក និង​គោរព​ចំពោះ​បុព្វការីជន និងវីរបុរស​កម្ពុជា​ដែល​បានរែកពុនបន្ទុកដ៏​ធំធេងបំផុត​ក្នុង​ការ​ថែរក្សា​ប្រជាជាតិយើង​ ក៏ដូចជា​ចំពោះ​វីរកងទ័ព និង​ជនស៊ីវិលកម្ពុជា ព្រមទាំងក្រុមគ្រួសារ ដែល​​បាន​ពលី​ជីវិត​ដើម្បីជាតិ​កម្ពុជា​តាំងពីអតីតកាល​រហូតមកទល់ពេលបច្ចុប្បន្ន​។ យើង​ត្រូវ​តែ​ចងចាំ​ពីការលះបង់របស់អ្នករស់រានមានជីវិតពី​របប​ខ្មែរក្រហម និង​ជនរងគ្រោះ​នៃ​ជម្លោះ និង​សង្គ្រាមនាពេលកន្លងមក។ ជាងនេះទៅទៀត យើង​​ត្រូវ​តែ​ចងចាំពី​វីរជន​​ដែល​បាន​ពលី​ជីវិត​ក្នុង​ជម្លោះ​នា​ពេល​ថ្មីៗ​នេះ​ជាមួយ​ប្រទេស​ថៃ​។ ប្រទេស​ជាតិ​ជំពាក់​គុណវីរបុរសទាំងនេះ