ថ្ងៃជម្លៀស១៧ ខែមេសា ឆ្នាំ១៩៧៥ តាមការរៀបរាប់របស់ កឿក រ៉ាន អាយុ៧៦ឆ្នាំ រស់នៅក្នុងក្រុងភ្នំពេញ មុនពេលរបបខ្មែរក្រហមឡើងគ្រប់គ្រងប្រទេសកម្ពុជា
នៅពេលរបប លន់ នល់ ជិតដួលរលំ កងទ័ពរំដោះខ្មែរក្រហមបានផ្លោងគ្រាប់ចូលទីក្រុងភ្នំពេញស្ទើររាល់ថ្ងៃ។ ពេលនោះ ខ្ញុំរស់នៅជិតផ្សារដើមគរក្នុងទីក្រុងភ្នំពេញជាមួយប្តីរបស់ខ្ញុំដែលធ្វើការនៅក្រុមហ៊ុនសាងសង់ផ្ទះរបស់ជប៉ុន។ ខ្ញុំចាំថា ខ្មែរក្រហមបានផ្លោងគ្រាប់ធ្លាក់នៅម្តុំផ្សារអូរឫស្សី ដូច្នេះខ្ញុំមិនហ៊ានស្នាក់នៅផ្ទះជាន់ខាងលើដូចសព្វដងទេ ព្រោះខ្លាចគ្រាប់ផ្លោងធ្លាក់ចំ។ ថ្ងៃមួយគ្រាប់ផ្លោងបានហោះរំលងលើផ្សារអូរឡាំពិក ទៅធ្លាក់នៅផ្សារដើមគរបណ្តាលឱ្យអ្នកលក់បន្លែ អាជីវកលក់ដូរក្នុងផ្សារ ព្រមទាំងប្រជាជនរងរបួស