January 24, 2025

ស្រាវជ្រាវ

យុវតីមកពីសហគមន៍ចាមនៅភូមិចុងខ្លុង ខេត្តពោធិ៍សាត់ជាប់អាហារូបករណ៍ខាងផ្នែកតែងនិពន្ធ

កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សា រ៉ហ្វីគីន ដែលជាអ្នកស្ម័គ្រចិត្តកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ បានទទួលអាហារូបករណ៍សិក្សាផ្នែកតែងនិពន្ធ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងចំណោមនិស្សិត៧នាក់ផ្សេងទៀត។ អាហារូបករណ៍នេះឧបត្ថម្ភដោយ លោកជំទាវ ខៀវ ម៉ាលី

ស្រាវជ្រាវ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងរៀបចំវេទិកាថ្នាក់រៀនស្ដីពី ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សមកពីអនុវិទ្យាល័យថ្លាត

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់សិស្សានុសិស្សចំនួន៧នាក់ មកពីអនុវិទ្យាល័យថ្លាត ស្រុកអន្លង់វែង។ គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀននេះ គឺដើម្បីចូលរួមលើកកម្ពស់ការអប់រំពីប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ និងទប់ស្កាត់កុំឱ្យមានអំពើប្រល័យពូជសាសន៍កើតឡើងសារជាថ្មីនាពេលអនាគត។ ដើម្បីឆ្លើយតបទៅនឹង​គោលបំណងនៃវេទិកាថ្នាក់រៀន ដំបូងគ្រូឧទ្ទេសបានលើកពាក្យគន្លឹះចំនួនពីរមកធ្វើជាប្រធានបទពិភាក្សាគឺ៖