2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ៖ ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម និងប្រភេទឯកសារដល់អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ អ្នកស្រាវជ្រាវវ័យក្មេង ដែលជាអ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តកំពង់ចាម ចូលរួមវេទិកាថ្នាក់ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩​៧៥-១៩៧៩) ក្រោមប្រធានបទ «ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម»។ វេទិកាថ្នាក់រៀននេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹងអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់យុវជន-យុវនារីជំនាន់ក្រោយ និងអំពីបទពិសោធន៍របស់ប្រជាជន​ដែលត្រូវបានជម្លៀសដោយបង្ខំ បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្ម ចូលគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជាការចងចាំ និងដឹងគុណចំពោះយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ និងសង្គ្រោះអាយុជីវិតប្រជាជនប្រមាណ ៥លាននាក់ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅមហាចេតិយ តំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អ៊ិច-១៦

នៅវេលាម៉ោង៨កន្លះព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជាការចងចាំ និងដឹងគុណចំពោះយុទ្ធជនដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ និងមាតុភូមិ សង្គ្រោះអាយុជីវិតប្រជា​ជនប្រមាណ៥លាននាក់ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅមហាចេតិយតំបន់ប្រវត្តិ​សាស្រ្តយោធាតេជោកោះថ្ម

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្ម ចែករទេះរុញនិងកាសជំនួយត្រចៀកជូនអ្នកដែលមានពិការភាព នៅភូមិសាទុំ ភូមិម្កោរថ្មី និងភូមិក្តុលលើ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម និង ក្រុមការងារ សហការជាមួយអាជ្ញាធរភូមិ បានរៀបចំកម្មវិធីចែករទេះរុញ និងកាសជំនួយត្រចៀកជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពចំនួន៤នាក់ ក្នុងនោះមានស្រ្តីម្នាក់

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជាចុះពិនិត្យសុខភាពបឋម និងចែករទេះរុញ រួមទាំងកាសជំនួយត្រចៀក ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ ខេវីត្បូងឃ្មុំ បានរៀបចំវេទិកាពិនិត្យសុខភាព និងអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជាចំនួន១៩១នាក់ ក្នុងឃុំអបួនលើ ឃុំសុខសាន្ត ឃុំស្រែសង្គម ឃុំស្រែហ៊ុយ ឃុំណងឃីលិក និងឃុំរយ៉ ស្ថិតនៅក្នុងស្រុកកោះញែក

ស្រាវជ្រាវ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងសហការជាមួយរដ្ឋបាលស្រុកអន្លង់វែង ចែករទេះរុញចំនួន១៦គ្រឿង ជូនដល់ប្រជាជនដែលមានពិការភាពនៅភូមិជើងភ្នំ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង សហការជាមួយ រដ្ឋបាលស្រុកអន្លង់វែង មានកិតិ្តយសផ្តល់រទេះរុញចំនួន១៦គ្រឿង ជូនដល់ប្រជាជនចំនួន១៦នាក់ ដែលមានពិការភាពដោយសារសង្រ្គាម ឬពីកំណើត នៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ កម្មវិធីនៃការចែកជូនរទេះរុញនេះត្រូវបានធ្វើឡើង

ស្រាវជ្រាវ

វេទិកាព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅមណ្ឌលសុខភាពព្រះនរោត្តម សីហនុ រាជា និងសម្តេចព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ អូរស្វាយ

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង រៀបចំវេទិកាព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលប្រព្រឹត្តទៅនៅមណ្ឌលសុខភាព ព្រះនរោត្តម សីហនុរាជា និង សម្តេចព្រះវររាជមាតា នរោត្ត មុនីនាថ