មជ្ឈមណ្ឌលឯកសារកោះថ្ម ចែករទេះរុញ និងកាសជំនួយត្រចៀក ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំទន្លូង និងស្តាប់ការរៀបរាប់ពីរឿងរ៉ាវក្នុងរបបខ្មែរក្រហម
នៅចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានផ្តល់រទេះរុញចំនួន៣គ្រឿង និងកាសជំនួយត្រចៀកចំនួន៦គ្រឿង ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាជនមានពិការភាពចំនួន៩នាក់ ក្នុងនោះមានស្រ្តីចំនួន៦នាក់ កំពុងរស់នៅភូមិចង្គំកណ្តាល ភូមិចង្គំទី១ និងភូមិក្តុលក្រោម ក្នុងឃុំទន្លូង ស្រុកមេមត់