មជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សចំនួន២០នាក់ មកពីវិទ្យាល័យ ពាមជាំង
នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកាថ្នាក់រៀន ស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ដល់សិស្សចំនួន២០នាក់ ក្នុងនោះស្រី៩នាក់ មកពីវិទ្យាល័យ ពាមជាំង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ មុនឈានចូលដល់ថ្នាក់បង្រៀនអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម