August 13, 2024

ស្រាវជ្រាវ

សហគមន៍ភូមិបាក់នឹម ផ្ដល់រទេះរុញជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាព

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សហគមន៍ភូមិបាក់នឹមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បាននាំយករទេះរុញ៤គ្រឿង ទៅចែកជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាពនៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពទាំង៤នាក់ សុទ្ធតែធ្លាប់ចូលរួមកម្មវិធីពិនិត្យសុខភាពបឋម ដែលរៀបចំដោយគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តតាកែវ រៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ផ្តោតលើប្រធានបទ ការជម្លៀសប្រជាជនដោយបង្ខំនៅក្នុងរបបខ្មែរក្រហម

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានរៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ សម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ចំនួន៣០នាក់ ក្នុងនោះមានស្រី១៨នាក់ និងគ្រូបង្រៀនប្រវត្តិវិទ្យាម្នាក់ មកពីវិទ្យាល័យ ហ៊ុនសែន អង្គប្រិយ៍ ស្ថិតនៅឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។