មជ្ឈមណ្ឌលឯកសារកម្ពុជាផ្តល់រទេះរុញជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាព នៅឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ
តាមរយៈការអនុវត្តគម្រោងស្តីពី «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា យើងសង្កេតឃើញថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពមួយចំនួន មិនបានមកចូលរួមក្នុងកម្មវិធីវេទិកាអប់រំសុខភាព និងទទួលសេវាពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យ រៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីពេលកន្លងមកថ្មីៗ ឡើយ។ ការខកខានមិនបានចូលរួមនេះ គឺដោយមូលហេតុពិការភាព ដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម