July 12, 2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងរៀបចំវេទិកាថ្នាក់រៀនស្ដីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្ដោតលើប្រធាន «ការជម្លៀសប្រជាជនដោយបង្ខំទាំងបីដំណាក់កាល» ដល់យុវជនមកពីស្រុកភ្នំក្រវាញ

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានរៀបចំវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្ដោតលើប្រធានបទ «ការជម្លៀសប្រជាជនដោយបង្ខំនៅដំណាក់កាលទី១,ទី២ និងទី៣ ដោយមានការចូលរួមពីយុវជនចំនួន២៣នាក់ ក្នុងនោះមានស្រី១៥នាក់ មកពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀនគឺមាន៤ចំណុចដូចខាងក្រោម៖ ១)

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្តោតលើប្រធានបទ ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម ដល់យុវជន-យុវនារីមកពីស្រុកចំការលើ

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្ដោតលើប្រធានបទ ៖ «ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពីយុវជន-យុវនារីមកពីស្រុកចំការលើចំនួន២០នាក់ ក្នុងនោះមានស្រីចំនួន១៤នាក់។ គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀនគឺដើម្បីបង្កើនចំណេះដឹងដល់យុវជន-យុវនារីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងជាការលើកកម្ពស់វិធានការទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតឡើងនាពេលអនាគត។ ជាកិច្ចស្វាគមន៍ក្រុមការងារនៃមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម  បានទទួលស្វាគមន៍

ស្រាវជ្រាវ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងដឹកនាំយុវជនទស្សនកិច្ចសិក្សាតំបន់ប្រវត្តិសាស្រ្តយោធា តេជោភ្នំមាន់ (A4) វាលវែង

នៅវេលាម៉ោង១:៣០នាទីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានដឹកនាំយុវជនមកពីស្រុកភ្នំក្រវាញចំនួន ២៣នាក់ ក្នុងចំណោមនោះមានស្រី១៥នាក់ ទៅទស្សនាទីតាំងប្រវត្តិសាស្ត្រយោធាតេជោ ភ្នំមាន់ (A4) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ឆ្ពោះទៅកាន់ចំណុចព្រំដែនកម្ពុជា-ថៃ។ ដំណើរទស្សនកិច្ចសិក្សានេះក៏ជាការឆ្លើយតបទៅនឹងប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ផ្តល់រទេះរុញជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការ រស់នៅស្រុកពារាំង និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង

នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង  ផ្តល់រទេះរុញចំនួន៤គ្រឿងជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព រស់នៅក្នុងខេត្តព្រៃវែង ក្នុងនោះរទេះរុញចំនួន២គ្រឿង ត្រូវបានផ្តល់ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពផ្នែករាងកាយ កំពុងរស់នៅភូមិព្រៃកន្សា និង ភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង