April 11, 2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជាផ្តល់រទេះរុញជូន ភឿន ភាត់ ដែលមានពិការភាពពីកំណើត រស់នៅស្រុកអន្លង់វែង

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បាននាំយករទេះរុញដែលផ្តល់ជូនពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ជូន​ទៅដល់ ភឿន ភាត់ ដែលមាន​ពិការ​ភាព​ដៃជើងតាំង​ពី​កំណើត​។ ដោយ​ក្ដី​អាណិត​ស្រឡាញ់​ពី​ក្រុម​ការ​ងារ​មជ្ឈ​មណ្ឌល​​សន្តិភាព​អន្លង់​វែង និងបាន​មើល​ឃើញ​ពី​ទុក្ខ​លំបាកអំឡុងពេល​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​របស់​ ភឿន

សំបុត្រ

សូមផ្ញើជូន ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់

ខ្ញុំបាទ សូមថ្លែងអំណរគុណដល់ ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាទាំងអស់ ចំពោះការលះបង់ ការបំពេញការងារ និងការប្តេជ្ញាចិត្តចំពោះភាពជាអ្នកដឹកនាំសម្រាប់ប្រទេសរបស់ខ្លួន។ ការធ្វើដំណើរទស្សនកិច្ច ទៅកាន់ទី តាំងដែលជាប់ពាក់ព័ន្ធ នឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម គឺមិនមែនជារឿងងាយស្រួលនោះទេ។ ចំណែកឯការរៀនសូត្រអំពីប្រវត្តិសាស្រ្ត ក៏មិនងាយស្រួលដែរ។ ប្រវត្តិសាស្ត្រគឺមិនមែនជា​មុខវិជ្ជាដែល​ងាយ​ស្រួលរៀន ដោយសារធម្មជាតិរបស់មនុស្សមានលក្ខណៈស្មុគ្រស្មាញ