March 2024

ស្រាវជ្រាវ

សិស្សវិទ្យាល័យ ចារថ្មី ចូលរួមវេទិកាថ្នាក់រៀនស្តីអំពី «ទំនាក់ទំនងការបរទេសទូទៅ កម្ពុជា-ចិន» ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ សិស្សានុសិស្សវិទ្យាល័យ ចារថ្មី ប្រកបដោយស្មារតីស្វាហាប់ចំនួន៨១រូប បានចូលរួមនៅក្នុងថ្នាក់រៀនស្តីពីរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបដ៏សាហាវយង់​ឃ្នង​គ្រប់គ្រងប្រទេសកម្ពុជានៅចន្លោះពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ នៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ បន្ទប់រៀនប្រើប្រាស់ដើម្បីរៀបចំវេទិកានេះឡើង ត្រូវបានតុបតែងលម្អជាពាក់កណ្តាលសារមន្ទីរ-ពាក់កណ្តាលថ្នាក់រៀន ដោយមានតាំងបង្ហាញនូវរូបភាព និងឯកសារបង្ហាញអំពីអំឡុងពេលប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះ

ស្រាវជ្រាវ

មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង រៀបចំវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»

មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិ សាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» ជាមួយសិស្សានុសិស្សមកពីវិទ្យាល័យតេជោសែនសំរោង ចំនួន៣៧នាក់ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ វេទិកាថ្នាក់រៀននេះមានគោលបំណងលើកកម្ពស់ការចងចាំអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» និងទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។ បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង

ស្រាវជ្រាវ

សិស្សវិទ្យាល័យ ហ៊ុន សែន ស្គន់ និងវិទ្យាល័យ ហេង សំរិន ឬស្សីស្រុក ចូលរួមការត្រួតពិនិត្យ និងវាយតម្លៃទៅលើវេទិកាថ្នាក់រៀន និងវេទិកាអប់រំសហគមន៍ ស្ដីពីការសិក្សាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍ នៅកម្ពុជា

ចន្លោះពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំដោយលោក សាំង ចាន់ធូ, លី ដេវីត, ស៊ាង ចិន្ដា និង ទូច

ស្រាវជ្រាវ

សិស្សវិទ្យាល័យ ចារថ្មី ចូលរួមវេទិកាថ្នាក់រៀនស្តីអំពី «ទំនាក់ទំនងការបរទេសទូទៅ កម្ពុជា-ចិន» ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ សិស្សានុសិស្សវិទ្យាល័យ ចារថ្មី ប្រកបដោយស្មារតីស្វាហាប់ចំនួន៨១រូប បានចូលរួមនៅក្នុងថ្នាក់រៀនស្តីពីរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបដ៏សាហាវយង់​ឃ្នង​គ្រប់គ្រងប្រទេសកម្ពុជានៅចន្លោះពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ នៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ បន្ទប់រៀនប្រើប្រាស់ដើម្បីរៀបចំវេទិកានេះឡើង ត្រូវបានតុបតែងលម្អជាពាក់កណ្តាលសារមន្ទីរ-ពាក់កណ្តាលថ្នាក់រៀន ដោយមានតាំងបង្ហាញនូវរូបភាព និងឯកសារបង្ហាញអំពីអំឡុងពេលប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះ

ស្រាវជ្រាវ

សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ឫស្សីស្រុកចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលផ្ដោតទៅលើប្រធានបទ «ការបង្ខំឲ្យធ្វើការជាទម្ងន់ក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពីសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័ ហេង សំរិន ឫស្សីស្រុក សរុបចំនួន៥០នាក់។ វេទិកាថ្នាក់រៀនចុងសប្ដាហ៍នេះ

ស្រាវជ្រាវ

ឃិន សំរិត ៖ កងចល័ត

ខ្ញុំឈ្មោះ ឃិន សំរិត ភេទប្រុស អាយុ៧៦ឆ្នាំ គឺជាជនជាតិខ្មែរ បច្ចុប្បន្នរស់នៅក្នុងភូមិចង្ហប ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ កាលអាយុ២៣ឆ្នាំ ខ្ញុំបានបួសរៀននៅវត្តសិរីសន្ធរវង្ស ស្ថិតនៅក្រុងក្រចេះ។ ខ្ញុំមានបងប្អូនចំនួន៦នាក់ ក្នុងចំណោមនោះមានបងប្អូនម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារកើតជំងឺកញ្រ្ជឹល នៅក្នុងរបបខ្មែរក្រហម។