មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងរៀបចំវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សម្រាប់សិស្សវិទ្យាល័យបន្ទាយស្រី
មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង រៀបចំវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សម្រាប់សិស្សានុសិស្សវិទ្យាល័យបន្ទាយស្រីចំនួន៤០នាក់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ វេទិកាថ្នាក់រៀននេះ មានគោលបំណងលើកកម្ពស់ការអប់រំ និងចងចាំអំពីប្រវត្ដិសាស្រ្ដខ្មែរក្រហម និងការទប់ស្កាត់កុំឲ្យមានអំពើប្រល័យពូជសាសន៍កើតមានឡើងនាពេលអនាគត។ វេទិកាថ្នាក់រៀននេះបានផ្ដោតសំខាន់ទៅលើប្រធានបទ «ការជម្លៀសដោយបង្ខំនៅក្នុងរបបខ្មែរក្រហម»។ ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនាថ្ងៃទី១៧