February 13, 2024

សំបុត្រ

កម្ពុជាត្រូវការវិទ្យាស្ថាន-សារមន្ទីរស្តីអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍មួយ៖ ការបង្កើតវិទ្យាស្ថានស្លឹកនឹងបំពេញនូវតម្រូវការនេះ ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត

ឆ្នាំ​ក្រោយ គឺជា​ខួបលើក​ទី៥០ នៃ​ការ​កាន់កាប់​ទីក្រុង​ភ្នំពេញ​របស់​កង​កម្លាំង​ខ្មែរក្រហម ដែល​រុញច្រាន​ប្រទេស​កម្ពុជាឲ្យធ្លាក់​ទៅក្នុង​នរកនារយៈ​កាលជិត​បួន​ឆ្នាំ​បន្ទាប់មក​។ ការដឹកនាំរបស់​ខ្មែរក្រហម បាន​នាំកម្ពុជាឈាន​ទៅកាន់​ទំព័រ​ប្រវត្តិសាស្ត្រឃោរឃៅ​ដ៏​សោក​សង្រេង។ យើង​អាចនឹង​មិនដែល​ដឹង​ច្បាស់អំពី​ចំនួនជាក់​លាក់​នៃ​​ប្រជាជន​កម្ពុជា​ដែល​បាន​បាត់បង់ជីវិត ប៉ុន្តែ​បើ​គ្រាន់​តែ​ក្រឡេក​មើលទៅកាន់ចំនួន​ប៉ាន់​ប្រមាណ ចំនួន​ប្រជាជន​ដែល​បាត់​បង់​ជីវិត គឺច្រើន​​លើសលប់ណាស់​ទៅហើយ។ ជាទូទៅ ប្រជាជន​កម្ពុជាទាំងអស់ ដែល​រួម​បញ្ចូល​ទាំងអតីតកម្មាភិបាល​ខ្មែរក្រហម គឺសុទ្ធសឹង​តែ​ជា​ជន​រង​គ្រោះ​នៃ​របប​ខ្មែរក្រហម។​ ខុសប្លែកពី​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ដទៃ​ទៀត​ដែល​ប្រព្រឹត្តទៅ​នៅជុំ​វិញពិភពលោក