2023

ស្រាវជ្រាវ

ជុំ រ៉ាំ ៖ ម្តាយរបស់ខ្ញុំយំនឹកខ្ញុំរហូតដល់ស្លាប់

ទោះបីពិការជើងខាងស្តាំដោយសារគ្រាប់មីនរបស់កងទ័ពវៀតណាម នៅឆ្នាំ១៩៨៤ ជុំ រ៉ាំ នៅតែខិតខំតស៊ូចិញ្ចឹមជីវិតខ្លួនឯង និងក្រុមគ្រួសារ។ គាត់ខិតខំការពារកុំឲ្យមានសង្រ្គាម និងការកាប់សម្លាប់វិលត្រឡប់មកវិញទៀត។ រ៉ាំ បានលើកឡើងថា «បច្ចុប្បន្ននេះយើងមានសន្តិភាពហើយ ដូច្នេះយើងត្រូវថែរក្សាសន្តិភាពឲ្យបានល្អ។ យើងត្រូវចេះស្រឡាញ់គ្នានិងជួយគ្នាទៅវិញទៅមក និងធ្វើយ៉ាងណាឲ្យមានបន្លែ ផ្លែឈើ

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជា ពិនិត្យ និងពិគ្រោះយោបល់ផ្នែកសុខភាព ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកអន្លង់វែង

មជ្ឈមណ្ឌលឯកសារកម្ពុជាមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសឲ្យដឹងអំពីការពិនិត្យ និងពិ​គ្រោះ​យោបល់ផ្នែកសុខភាពដ៏ជោគជ័យសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន១០០ ក្នុងចំណោមអ្នករស់រានមានជីវិតនៅថ្នាក់មូលដ្ឋានចំនួន២៦៧នាក់ នៅស្រុកអន្លង់វែង ចាប់ពីថ្ងៃ​ទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើពិធីនេះក្នុងទីតាំងវត្តអន្លង់វែង។ អន្លង់វែងគឺជាតំបន់មួយដែលមានប្រជាជនប្រមាណជាជិត៦ម៉ឺននាក់រស់នៅ ដែលភាគច្រើននៃអ្នកទាំងអស់នោះ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អន្លង់វែង

ស្រាវជ្រាវ

សិស្សានុសិស្សនៃវិទ្យាល័យ ទេពប្រណម្យ អានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» និងស្វែងយល់ពីមាតិកាប្រវត្តិសាស្ត្រជាតិក្នុងទសវត្សរ៍ឆ្នាំ១៩៧០

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជា បាននាំយកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ចំនួន១២០ក្បាល ទៅចែកជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សិស្សានុសិស្ស គ្រូបង្រៀនប្រវត្តិវិទ្យា និងបណ្ណាល័យនៃវិទ្យាល័យ ទេពប្រណម្យ តាមការស្នើសុំរបស់គណៈគ្រប់គ្រងវិទ្យាល័យនេះ។ កម្មវិធីចែកចាយនេះ បានប្រព្រឹត្តទៅនៅក្នុងអគារប្រជុំជាន់ទី១នៃវិទ្យាល័យ។

ស្រាវជ្រាវ

ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង រៀបចំវេទិកាអប់រំស្តីអំពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥ -១៩៧៩)» និង ចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ជូន សិស្សានុសិស្ស និងប្រជាជននៅក្នុងសហគមន៍ភូមិក្រពើពីរក្រោម

នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានចែកសៀវភៅសាក្សីប្រវត្តិសាស្ត្រចំនួន៤៦ក្បាល និងរៀបចំវេទិកាអប់រំសហគមន៍ ស្តីអំពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥ -១៩៧៩)» នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងកូនចៅជំនាន់ក្រោយចូលរួមសរុបចំនួន៤៦នាក់។

ស្រាវជ្រាវ

សិស្សវិទ្យាល័យ សុខ អាន លាយបូ ចូលរួមវេទិកាថ្នាក់រៀនស្តីអំពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

នៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានរៀបចំធ្វើវេទិកាថ្នាក់រៀនចុងសប្ដាហ៍លើកទី១៤៩របស់ខ្លួន ជាមួយសិស្សានុសិស្សចំនួន៧០នាក់ ក្នុងចំណោមនោះមានស្រី៣៦នាក់ មកពីវិទ្យាល័យ សុខអាន លាយបូរ។ គោលបំណងក្នុងការរៀបចំវេទិកានេះឡើង គឺដើម្បីការចងចាំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងការរិះរកវិធានការនានាដើម្បីទប់ស្កាត់ការវិលត្រឡប់ប្រវត្តិសាស្ត្រខ្មែរក្រហមជាលើកទីពីរ។ ដើម្បីសម្រេចគោលបំណងនេះ