October 18, 2023

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំវេទិកាថ្នាក់រៀនស្តីអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទំនាក់ទំនងការបរទេស សម្រាប់សិស្សានុសិស្សវិទ្យាល័យពាមជាំង

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ទទួលស្វាគមន៍សិស្សា​នុសិស្សចំនួន៥៣នាក់ មកពីវិទ្យាល័យ ពាមជាំង ដែលមកចូលរួមវេទិកាថ្នាក់រៀនស្តីអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទំនាក់ទំនងការបរទេស។ វេទិកាថ្នាក់រៀននេះ មានគោលបំណងបំពាក់បំប៉នដល់សិស្សានុសិស្សនូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ជាពិសេស ប្រវត្តិសាស្ត្រកម្ពុជាប្រជា​ធិបតេយ្យ

ស្រាវជ្រាវ

សិស្សវិទ្យាល័យក្រាំងស្លា ចូលរួមវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីអំពី «ប្រវត្ដិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា

នៅសល់រយៈពេលត្រឹមតែ១៦ថ្ងៃទៀតប៉ុណ្ណោះ សិស្សានុសិស្សថ្នាក់ទី១២ទាំងអស់នឹងត្រូវចូលរួមប្រឡងថ្នាក់ជាតិបញ្ចប់ការសិក្សាទុតិយភូមិ។ ដូច្នេះដើម្បីបានឈ្វេងយល់ឲ្យកាន់​តែច្បាស់ថែមទៀតអំពីប្រវត្តិសាស្ត្រខ្មែរក្រហម សិស្សានុសិស្សវិទ្យាល័យ ក្រាំងស្លា បានស្នើសុំឲ្យមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ បើកវគ្គបំប៉នដល់ពួកគាត់អំពីមាតិកាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ សិស្សានុសិស្សចំនួន៤០នាក់មកពីវិទ្យាល័យក្រាំងស្លា ស្រុកព្រៃកប្បាស ខេត្តតាកែវ

ស្រាវជ្រាវ

ក្រសួងមហាផ្ទៃផ្តល់ការអនុញ្ញាត និងកិច្ចសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងការផ្សព្វផ្សាយកូនសៀវភៅអំពីសុខភាព និងផ្ទាំងរូបភាពសុខភាព ជូនប្រជាពលរដ្ឋ

តបតាមសំណើរបស់លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សុំក្រសួងមហាផ្ទៃជួយអន្តរាគមន៍ទៅអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដើម្បីផ្តល់កិច្ចសហការក្នុងការទទួលកូនសៀវភៅព័ត៌មានអំពីសុខភាព ផ្ទាំងរូបភាពសុខភាព និងផ្សព្វផ្សាយបន្តជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ ម៉ារ៉ា