វេទិកាអប់រំសហគមន៍ស្ដីពី «ការចងចាំនៃការបាត់បង់ជីវិតសមាជិកគ្រួសារ និងបទពិសោធន៍របស់ជនជាតិចាមក្នុងសហគមន៍កោះសូទិន ក្នុងរបបខ្មែរក្រហម»
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ មជ្ឈមណ្ឌលលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអប់រំសហគមន៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «ការចងចាំនៃជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់ជនជាតិចាមក្នុងសហគមន៍កោះសូទិនក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមរបស់សិស្សានុសិស្សមកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ ចំនួន៥៤នាក់។ វេទិកាអប់រំសហគមន៍នេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ចំណេះដឹងដល់សិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម