វេទិកាថ្នាក់រៀនស្ដីពី ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិតេយ្យ (១៩៧៥-១៩៧៩) នៅស្រុកអន្លង់វែង ៖ ការស្វែងយល់ពីរឿងរ៉ាវប្រវត្ដិសាស្រ្ដ គឺដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍
សិស្សានុសិស្សចំនួន២៦នាក់ ក្នុងនោះមានសិស្សប្រុស១២នាក់ និងស្រី១៤នាក់ នៃវិទ្យាល័យអន្លង់វែង បានចូលរួមនៅក្នុងវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅការិយាល័យមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ វេទិកាថ្នាក់រៀននេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងវិធីសាស្រ្ដទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។