សិស្សវិទ្យាល័យបឹងព្រះ ទស្សនកិច្ចសិក្សាមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
សិស្សានុសិស្សពីរក្រុមចំនួន៥១នាក់ (ប្រុស១០នាក់ និងស្រី៤១នាក់) មកពីវិទ្យាល័យ បឹងព្រះ បានមកធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង និងនៅទីតាំងទួលជ្រៃ ស្ថិតនៅក្នុងភូមិទួលជ្រៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ដំណើរទស្សនកិច្ចសិក្សានេះ ប្រព្រឹត្តទៅនៅក្នុងពេលតែមួយនៃការមកចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍ រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដែលក្រុមទី១