សោម ប៊ុនថន

ឯកសារ

សិស្សានុសិស្សមកពីវិទ្យាល័យ ជា ស៊ីម តាកែវ សិក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិប តេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា

ខែមេសា គឺជាខែដែលអំពើប្រល័យពូជសាសន៍បានកើតឡើងស្ទើតែគ្រប់ប្រទេស ហើយក៏ជាខែដែលប្រទេសជាច្រើនប្រារព្ធធ្វើពិធីបុណ្យសាសនា ដូចជាការប្រារព្ធពិធីបុណ្យប្រពៃណីជាតិ ពិធីបុណ្យទំនៀមទម្លាប់ និងពិធីបុណ្យសាសនាផ្សេងៗជាដើម។ ជាក់ស្ដែងដូចជាប្រទេសកម្ពុជា ប្រទេសស៊ូដង់ ប្រទេសរវ៉ាន់ដា ប្រទេសបូស្នី និងប្រទេសអាមេនី គឺសុទ្ធសឹងជាប្រទេសដែលបានកើតមានអំពើប្រល័យពូជសាសន៍នៅក្នុងខែមេសា នាចុងសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី២១។ បន្ទាប់ពីចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងខែមេសាឆ្នាំនេះរួចមក

ស្រាវជ្រាវ

សិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ស្ពឺចូលរួមដំណើរទស្សនកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងសហគមន៍ចាមនៅកោះសូទិន

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលស្វាគមន៍សិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ក្នុងដំណើរទស្សនកិច្ចសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងឈ្វេងយល់អំពីការចាប់ផ្ដើមឡើងវិញនៃការត្បាញសូត្ររបស់សហគមន៍ចាមនៅ ស្រុកកោះសូទិន។ ជាកិច្ចចាប់ផ្ដើម

ស្រាវជ្រាវ

សិស្សវិទ្យាល័យនិងនិស្សិតនៅខេត្តត្បូងឃ្មុំចូលរួមវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម និងធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្រ្តយោធា កោះថ្ម អ៊ិច-១៦

មានសិស្សានុសិស្សចំនួន៥៤នាក់មកពីវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ខ្នារ និងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ក្រែក និងនិស្សិត ក្នុងខេត្តត្បូងឃ្មុំ​  បានមកចូលរួមវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងបានធ្វើទស្សនកិច្ចទៅកាន់តំបន់ប្រវត្តិសាស្រ្តយោធា កោះថ្ម អ៊ិច-១៦

ស្រាវជ្រាវ

វេទិកាអប់រំសហគមន៍ស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម(១៩៧៥-១៩៧៩)នៅសហគមន៍ជនជាតិដើមភាគតិចស្ទៀងភូមិទួលគ្រួស ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំវេទិកាអប់រំសហគមន៍ស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥-១៩៧៩) និងការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនៅភូមិទួលគ្រួស ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅក្នុងវេទិកានេះមានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាជនជាតិដើមភាគតិចស្ទៀង និងកូនចៅចំនួន៥៣នាក់ ក្នុងចំណោមនោះមានស្រី៣២នាក់។ ជាកិច្ចចាប់ផ្តើម លោក

ស្រាវជ្រាវ

ឯកអគ្គរដ្ឋទូតសហព័ន្ធរុស៊្សីប្រចាំនៅកម្ពុជា លោក អាណាតូលី បូរ៉ូវីក មកទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ

នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស៊្សីប្រចាំនៅប្រទេសកម្ពុជា លោក អាណាតូលី បូរ៉ូវីក (ANATOLY BOROVIK) អមដំណើរដោយលេខាអ្នកស្រី សូហ្វីយ៉ា អូបូស្កៃ (SOFIA OBORSKAIA) និងពិធីការផ្ទាល់របស់លោក

សំបុត្រ

ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ បានរំឭកប្រជាជនខ្មែរអំពីសោកនាដកម្ម ការបែកបាក់ និងការបាត់បង់សមាជិកគ្រួសារ

រៀងរាល់ឆ្នាំប្រជាជនខ្មែរដែលស្នាក់នៅប្រទេសកម្ពុជា និងធ្វើការនៅតំបន់ឆ្ងាយៗតែងតែវិលត្រឡប់មកស្រុកកំណើត ដើម្បីជួបជុំឪពុកម្តាយ សាច់ញាតិ និងសមាជិកក្រុមគ្រួសារ ដើម្បីអបអរ និងប្រារព្ធពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ ដែលមានរយៈពេលបីថ្ងៃ នៅក្នុងខែមេសា នៅតាមភូមិស្រុករៀងៗខ្លួន។ ប៉ុន្តែបើយើងនឹកគិតទៅដល់៤៨ឆ្នាំមុន នៅក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥