មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង ចុះពិគ្រោះនិងពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅខេត្តព្រៃវែង និងខេត្តស្វាយរៀង
ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបពិគ្រោះនិងពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីខេត្តព្រៃវែង និងខេត្តស្វាយរៀង ចំនួន២៣០នាក់។ បញ្ជីឈ្មោះដែលបញ្ជូនមកពីមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដែលជាសាខាមួយក្នុងចំណោមសាខាទាំង៧របស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្ហាញថាឈ្មោះទាំង២៣០នាក់នៅក្នុងបញ្ជីគឺជាអ្នករស់រានមានជីវិត មានអាយុចាប់ពី៥៥ឆ្នាំឡើងទៅដែលក្រុមអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ធ្លាប់បានចុះជួបនិងសម្ភាសន៍ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា