សោម ប៊ុនថន

ស្រាវជ្រាវ

អោក ព្រឹម៖ អតីតកូនសិស្សរៀននៅជំរំណងចាន់

ខ្ញុំឈ្មោះ អោក ព្រឹម អាយុ៥៤ឆ្នាំ កើតនៅទីក្រុងភ្នំពេញ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ខ្ញុំមានឪពុកឈ្មោះ អោក វ៉ាត ហៅ ចៅ

ស្រាវជ្រាវ

អួន ធី៖ អតីតជនភៀសខ្លួននៅជំរំណងចាន់

ខ្ញុំឈ្មោះ អួន ធី អាយុ៦៤ឆ្នាំ កើតនៅភូមិពាមរក៍ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ អឿ ហៅ អួន ជនជាតិខ្មែរ កើតនៅភូមិអន្លង់ចក ឃុំកំពង់ត្របែក

ស្រាវជ្រាវ

អ៊ុយ ប៊ុនម៉ាប់៖ អតីតទាហានប៉ារ៉ាប្រចាំនៅជំរំណងចាន់

ខ្ញុំឈ្មោះ អ៊ុយ ប៊ុនម៉ាប់ ភេទប្រុស អាយុ៧៧ឆ្នាំ ស្រុកកំណើតនៅភូមិស្តុកអន្ទង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគាប ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ខ្ញុំមានឪពុកឈ្មោះ

ស្រាវជ្រាវ

វណ្ណ ថន៖ អតីតគ្រូបង្រៀននៅជំរំណងចាន់

នៅឆ្នាំ១៩៨២ ខ្ញុំបានបញ្ចប់វគ្គបណ្តុះបណ្តាលគរុកោសល្យនៅជំរំបន្ទាយអំពិល និងត្រឡប់មកបង្រៀនកូនសិស្សនៅជំរំណងចាន់។ សាលារៀននៅជំរំណងចាន់គឺជាសាលាបឋមសិក្សាចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៥។ សាលារៀននៅជំរំណងចាន់សង់ឡើងអំពីឫស្សី កូនឈើ ដំបូលប្រក់ស្បូវ និងជញ្ជាំងបាំងស្លឹកចាក ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ យូអ៊ិនប្រូ។ អតីតគ្រូបង្រៀននៅជំរំណងចាន់ម្នាក់បានរៀបរាប់រឿងរ៉ាវរបស់ខ្លួនដូចខាងក្រោម៖ ខ្ញុំឈ្មោះ វណ្ណ ថន ហៅ

ស្រាវជ្រាវ

យ៉ាង សុផាន៖ អតីតជនភៀសខ្លួននៅជំរំណងចាន់

ខ្ញុំឈ្មោះ យ៉ាង យ៉ុង ហៅ យ៉ាង សុផាន ភេទស្រី អាយុ៧៥ឆ្នាំ កើតនៅភូមិគោកខ្សាច់ ឃុំប្រទះឡាង ស្រុកដង្កោ ខេត្តកណ្ដាល។ សព្វថ្ងៃ ខ្ញុំរស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ

សំបុត្រ

កម្ពុជាគឺប្រទេសមួយដែលមិនសាបសូន្យឡើយ

ខណៈពេលដែល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​កំពុងប្រារព្ធឡើង នេះជាពេលវេលាដ៏​សមរម្យមួយ​ដើម្បី​ ​រំឭក និង​គោរព​ចំពោះ​បុព្វការីជន និងវីរបុរស​កម្ពុជា​ដែល​បានរែកពុនបន្ទុកដ៏​ធំធេងបំផុត​ក្នុង​ការ​ថែរក្សា​ប្រជាជាតិយើង​ ក៏ដូចជា​ចំពោះ​វីរកងទ័ព និង​ជនស៊ីវិលកម្ពុជា ព្រមទាំងក្រុមគ្រួសារ ដែល​​បាន​ពលី​ជីវិត​ដើម្បីជាតិ​កម្ពុជា​តាំងពីអតីតកាល​រហូតមកទល់ពេលបច្ចុប្បន្ន​។ យើង​ត្រូវ​តែ​ចងចាំ​ពីការលះបង់របស់អ្នករស់រានមានជីវិតពី​របប​ខ្មែរក្រហម និង​ជនរងគ្រោះ​នៃ​ជម្លោះ និង​សង្គ្រាមនាពេលកន្លងមក។ ជាងនេះទៅទៀត យើង​​ត្រូវ​តែ​ចងចាំពី​វីរជន​​ដែល​បាន​ពលី​ជីវិត​ក្នុង​ជម្លោះ​នា​ពេល​ថ្មីៗ​នេះ​ជាមួយ​ប្រទេស​ថៃ​។ ប្រទេស​ជាតិ​ជំពាក់​គុណវីរបុរសទាំងនេះ