សោម ប៊ុនថន

សំបុត្រ

ឧត្តមសេនីយ៍ឯក អាឌុល ប៊ុនថាំចារើន

សេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការពារជាតិថៃ ឧត្តមសេនីយ៍ឯក អាឌុល ប៊ុនថាំចារើន ពាក់ព័ន្ធនឹងលទ្ធភាពនៃការផ្ទុះអាវុធជុំទីបីរវាងកម្ពុជា និងថៃ គឺផ្អែកទៅលើការសន្មត និងការបកស្រាយជម្លោះដែលខុសឆ្គង ឬអាចនិយាយបានថា វាគឺជាចេតនាបង្កជាការភាន់ច្រឡំ។ ឧត្តមសេនីយ៍ឯក អាឌុល ប៊ុនថាំចារើនបានអះអាងថា ជម្លោះណាមួយរវាងកម្ពុជានិងថៃ

ព័ត៌មានទូទៅ ស្រាវជ្រាវ

អនុភូមិត្រោកតូចរំឭករឿងរ៉ាវនៅពេលខ្មែរក្រហមឡើងគ្រប់គ្រងប្រទេស នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

ខ្ញុំឈ្មោះ វ័រ សាម៉ៃ អាយុ៦៧ឆ្នាំ សព្វថ្ងៃគឺជាអនុភូមិត្រោក ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅពេលខ្មែរក្រហមឡើងគ្រប់គ្រងអំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំនៅវ័យជំទង់។ ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យចូលកងចល័ត រួចហើយបញ្ជូនទៅលើកប្រពន្ធភ្លឺសែ្រនៅឃុំក្រោលគោ

សំបុត្រ

រដ្ឋាភិបាលអភិរក្សនិយមរបស់ប្រទេសថៃ ឆ្នាំ២០២៦

ប្រជាជនថៃបានបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលអភិរក្សនិយមមួយ ដែលប្រើប្រាស់គោលនយោបាយការបរទេសបែបឈ្លានពានមកលើប្រទេសកម្ពុជា ជាប្រទេសជិតខាងរបស់ខ្លួន ដើម្បីបង្ហាញពីភាពរឹងមាំ និងសន្តិសុខជាតិទៅកាន់អ្នកបោះឆ្នោត។ ជាអកុសល ដោយសារតែរដ្ឋាភិបាលថៃទើបតែត្រូវបានបង្កើតឡើងនេះ ប្រជាជនកម្ពុជានឹងត្រូវរង់ចាំឱ្យការដកពិសោធន៍នៃមនោគមវិជ្ជាជាតិនិយមវាទទីរបស់ថៃ ដើរដល់ទីបញ្ចប់សិន នៅមុនពេលដែលប្រទេសថៃដឹងខ្លួនថាទង្វើនេះគឺមិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេ។ អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

ស្រាវជ្រាវ

ក្រុមគ្រួសារខ្ញុំជម្លៀសទៅខេត្តបាត់ដំបង បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

ខ្ញុំឈ្មោះ ម៉ៅ ចន អាយុ៧៥ឆ្នាំ (ក្នុងឆ្នាំ២០២១) រស់នៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ កាលពីក្មេងខ្ញុំមិនបានរៀនសូត្រទេ។ ខ្ញុំនៅឃ្វាលក្របី និងជួយធ្វើការងារឪពុកម្តាយនៅផ្ទះរហូតដល់ខ្ញុំរៀបការប្តីដែលរស់នៅក្នុងភូមិជាមួយគ្នា។ នៅអំឡុងឆ្នាំ១៩៧០ ក្នុងភូមិរបស់ខ្ញុំមិនមានសុវត្ថិភាពទេ ព្រោះកងទ័ពធីវគី

ស្រាវជ្រាវ

សិស្សានុសិស្សនៅតាមបណ្តាកោះ នៃស្រុកបុរីអូរស្វាយសែនជ័យ ធ្វើទស្សនកិច្ចមកកាន់អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ សិស្សានុសិស្សដែលរស់នៅតាមបណ្ដាកោះនានា នៃស្រុកបុរីអូរស្វាយសែនជ័យ មកទស្សនកិច្ចសិក្សានៅទីតាំង អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) តាមរយៈមធ្យោបាយដឹកជញ្ជូនតាមទូកចម្លងសហគមន៍អូរស្វាយ ឧបត្ដម្ភដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ គោលបំណងនៃដំណើរទស្សនកិច្ច គឺធ្វើឡើងដើម្បីផ្ដល់ឱកាសឱ្យសិស្សានុសិស្សស្វែងយល់អំពីបេសកកម្មការងាររបស់អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ ក្នុងពេលបច្ចុប្បន្ន

ស្រាវជ្រាវ

អដ្ឋិធាតុមកជួបជុំក្រុមគ្រួសារវិញក្នុងរដូវចូលឆ្នាំខ្មែរ

អ្នកស្រី ជា ធីតា ទើបប្រទះឃើញអដ្ឋិធាតុរបស់ប្តីឈ្មោះ អ៊ឹង សុខា ជាថ្មីវិញបន្ទាប់ពីបាត់បង់អស់​​​​​រយៈពេលជាង៣០ឆ្នាំកន្លងមកហើយ។ អដ្ឋិធាតុនេះគឺជាអដ្ឋិធាតុមួយនៅក្នុងហោអដ្ឋិធាតុ (បណ្ណាល័យធាតុ) ដែលមានកោដ្ឋសរុបចំនួន៤៦៤ រក្សានៅវត្តលង្កា រៀបចំទុកដាក់ដោយមជ្ឈមណ្ឌលឯកសារ​កម្ពុជា។ កោដ្ឋទាំងនេះបានបន្សល់ទុកតាំងពីសម័យសង្រ្គាមស៊ីវិលក្នុងប្រទេសកម្ពុជា នៅទសវត្សរ៍ឆ្នាំ១៩៧០ ឆ្នាំ១៩៨០