សោម ប៊ុនថន

ស្រាវជ្រាវ

វីរកងទ័ព ឆូន តុលា ពលីនៅទិសប្រាសាទតាមាន់

វីរកងទ័ព ឆូន តុលា បានពលីជីវិតនៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដោយសារគ្រាប់បែកទម្លាក់ពីយន្តហោះគ្មានមនុស្សបើករបស់ទាហានថៃនៅខ្សែត្រៀមទិសប្រាសាទតាមាន់។ ឆូន តុលា គឺជាកងទ័ពម្នាក់ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៥ ឈរជើងនៅស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ ឆូន តុលា បានស្រឡាញ់វិស័យយោធា

ស្រាវជ្រាវ

សុខ នាង៖ «៤០ឆ្នាំនៃជីវិតគ្រួសារខ្ញុំ ត្រូវបញ្ចប់ដោយសារអំបែងគ្រាប់ផ្លោង របស់ទាហានថៃ»

នៅក្រោមម្លប់ដើមឫស្សីនាទីធ្លាខាងក្រោយផ្ទះក្នុងភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ សុខ នាង ស្ត្រីវ័យ៥៨ឆ្នាំ បានអង្គុយជុំគ្នាជាមួយបងប្អូនក្នុងភូមិ និងរៀបរាប់ទាំងទឹកភ្នែក អំពីខ្សែជីវិតបានប្រែប្រួលពីមានក្តីសង្ឃឹមក្លាយជាការបាត់បង់ដ៏ធំធេង។ សុខ នាង បន្តថា «សម្រាប់ខ្ញុំ ជីវិតសព្វថ្ងៃហាក់នៅសល់ត្រឹមតែការចងចាំដ៏ឈឺចាប់

ស្រាវជ្រាវ

ជនជាតិដើមភាគតិចស្ទៀងដែលមានជីវភាពខ្វះខាតនៅក្នុងភូមិក្តុលលើចូលរួមស្តាប់ការ ធ្វើបទបង្ហាញរបស់មន្រ្តីអំពីសារសំខាន់នៃការប្រើប្រាស់ប័ណ្ណសមធម៌ និង គម្រោងសាងសង់បង្គន់អនាម័យក្នុងសហគមន៍

នៅរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះមកជួបប្រជុំជាមួយបងប្អូនជនជាតិដើមភាគតិចស្ទៀង ដែលមានជីវភាពខ្វះខាតចំនួន២៦គ្រួសារនៅក្នុងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អំពីសារសំខាន់នៃការប្រើប្រាស់ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងគម្រោងសាងសង់បង្គន់អនាម័យ។  កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងនៅទីតាំងផ្ទះសហគមន៍ជនជាតិដើមភាគតិចស្ទៀងក្នុងភូមិក្ដុលលើនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

សំបុត្រ

ការអះអាងរបស់ប្រធាននាយកដ្ឋានចារកម្មថៃពីការផ្ទុះឡើងអរិភាព ខណៈយោធាថៃកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់

ឧត្តមសេនីយ៍ឯក ធីរ៉ាណាន ណាន់ថាខ្វាង ប្រធាន នាយកដ្ឋានចារកម្មនៃកងយោធពលភូមិន្ទថៃ បានធ្វើសេចក្តីថ្លែងការណ៍ដែលបង្កជាការងឿងឆ្ងល់មួយ អំពីការដែលកងយោធាថៃគួរតែបន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្ទុះឡើងជាថ្មីនូវអរិភាពពីសំណាក់កងទ័ពកម្ពុជា នៅរយៈពេលបួនទៅប្រាំខែខាងមុខ ក្រោយពីរដូវវស្សាបញ្ចប់។ សេចក្តីថ្លែងការណ៍របស់លោកបានបង្កជាការងឿងឆ្ងល់ជាខ្លាំង ពីព្រោះថា ក្នុងនាមជាប្រធានចារកម្មថៃ លោកដឹងច្បាស់ជាងនរណាទាំងអស់ថា បច្ចុប្បន្នកងកម្លាំងយោធាថៃកំពុងកាន់កាប់

សំបុត្រ

ខួបលើកទី៤៦នៃការដាក់ឱ្យប្រើប្រាស់ឡើងវិញនូវរូបិយប័ណ្ណ ខ្មែររៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦

កិច្ចសម្ភាសន៍រវាងគិរីផូស និងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាស្តីអំពី «ការលុបបំបាត់រូបិយប័ណ្ណក្នុងរបបខ្មែរក្រហម» ៖ គិរីផូស៖ តើអ្នកអាចបកស្រាយបានទេថា ហេតុអ្វីបានជាខ្មែរក្រហមលុបបំបាត់ការប្រើប្រាស់រូបិយប័ណ្ណទាំងស្រុង នៅពេលដែលខ្លួនឡើងកាន់អំណាច? ឆាំង យុ៖ រូបិយប័ណ្ណគឺជាមធ្យោបាយឆ្ពោះទៅកាន់សេរីភាព និងអំណាច

សំបុត្រ

ការហាមឃាត់ទំនិញនាំចូលពីប្រទេសថៃ គឺស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់ប្រទេសថៃ

នាពេលថ្មីៗនេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បាន​ថ្លែងថា «កម្ពុជាគឺមិនអាច​ហាមឃាត់​ទំនិញនាំចូលពីប្រទេស​ថៃទាំងស្រុងបានទេ ព្រោះយើងជាសមាជិកនៃអង្គការ​ពាណិជ្ជកម្មពិភពលោក និង​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)» ។ មតិលើកឡើងរបស់លោក ត្រូវទទួលរងការរិះគន់។ ទោះបីជាយ៉ាងណាក្តី ការចាត់វិធានការហាមឃាត់ទំនិញនាំចូលពីប្រទេសថៃ