សហប្រធានអង្គការវេទិកាប្រវត្តិសាស្រ្ត សម្រាប់សន្តិភាព អាស៊ីខាងកើត ទស្សនកិច្ច «ពិព័រណ៍ក្តីសុបិនកម្ពុជា»

បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងអតីតតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ, នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុងហូ កាង (Sungho Kang) សហប្រធានវេទិកាប្រវត្តិសាស្រ្ត សម្រាប់សន្តិភាព អាស៊ីខាងកើត និងជំនួយការ បានមកទស្សនកិច្ចបណ្ណាល័យសម្ដេចម៉ែ និង «ពិព័រណ៍ក្តីសុបិនកម្ពុជា» ដែលរៀបចំដោយបណ្ណាល័យសម្តេចម៉ែនៃមជ្ឈម​ណ្ឌលឯកសារកម្ពុជា នៅសាលមហោស្រពចតុមុខ ដើម្បីឧទ្ទិសថ្វាយព្រះបរមរាជវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួបព្រះប្រសូត្រ ១០០ ព្រះវស្សា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត។

អត្ថបទ ៖ សោម ប៊ុនថន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ លី ដេវីដ/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤៤នាក់ នៅភូមិឈើទាលជ្រុំ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែង រៀបចំវេទិកាថ្នាក់រៀនស្តីអំពី «សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» សម្រាប់យុវជនមកពីស្រុកភ្នំក្រវ៉ាញ