ស្វែងរកបងដែលបាត់ខ្លួន

ខ្ញុំឈ្មោះ លឹម គឹមហោ។ ស្រុកកំណើតរបស់ខ្ញុំនៅតាំងគោក ភូមិរស្មី ឃុំទ្រយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បច្ចុប្បន្ន ខ្ញុំផ្លាស់មកនៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ ខ្ញុំមានឪពុកឈ្មោះ លឹម សេងហូ។ ម្តាយខ្ញុំឈ្មោះ ញ៉ៃ យ៉េង។ គាត់បានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនប្រាំនាក់។ ក្នុងចំណោមបងប្អូនខ្ញុំទាំងប្រាំស្លាប់អស់២នាក់ បាត់ខ្លួនម្នាក់។ បច្ចុប្បន្ន នៅសល់តែខ្ញុំនិងប្អូនរបស់ខ្ញុំម្នាក់ឈ្មោះ លឹម គឹមសាន ហៅ ឈឺរី។ បងរបស់ខ្ញុំដែលបានបាត់ខ្លួនឈ្មោះ លឹម គឹមយន់ និងប្តីរបស់គាត់ឈ្មោះ សុខ គឹមយួន ហើយកូនស្រីរបស់គាត់ពីរនាក់ទៀតឈ្មោះ សុខ ស៊ីណា និង សុខ ស៊ីណាត។ បងស្រីរបស់ខ្ញុំបានបាត់ខ្លួនមួយគ្រួសារទាំងអស់ទាំងឳពុកម្តាយនិងកូនៗ។ សូមបងប្អូនទាំងអស់គ្នាជួយរកបងរបស់ខ្ញុំផង ក្រែងបានឃើញគាត់ខ្ញុំពិតជាត្រេកអរណាស់។

លឹម គឹមហោ បច្ចុប្បន្នរស់នៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

 

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖

គម្រោងសូត្រចាម ឬ ពណ៌នៃការចងចាំ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដាក់តាំងបង្ហាញផលិតផល ក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ ក្រោមមូលបទ៖ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ»

ស្ថានទូតហ្វីលីពីន សហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា និងរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ រៀបចំវគ្គសិក្សាថ្នាក់ភាសាអង់គ្លេសទំនាក់ទំនងធុរកិច្ច និងទេសចរណ៍ សម្រាប់មន្ត្រីរដ្ឋបាលឃុំស្រុក និង សហគមន៍អេកូទេសចរណ៍ នៅស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង