អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាទស្សនកិច្ច “បណ្ណាល័យសម្តេចម៉ែ”

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល “ធនាគារជាតិនៃកម្ពុជា” អញ្ជើញជាភ្ញៀវកិត្តិយស​មកកាន់​ “បណ្ណាល័យ​សម្តេចម៉ែ” នាព្រឹក​​ថ្ងៃ​សុក្រ​ ទី​២៥​ ខែមីនា ឆ្នាំ​២០២២ ដើម្បី​ថ្វាយ​ព្រះ​រាជកិត្តិយសចំពោះ​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ​ខ្មែរ ព្រមទាំង​គាំទ្រ​ចំពោះ​ការ​បង្កើត​ “បណ្ណាល័យ​សម្តេចម៉ែ” របស់​មជ្ឈមណ្ឌលឯកសារ​កម្ពុជា និង​អប​អរ​សាទរ​ទិវា​ប្រាក់រៀល​ ខួបលើកទី​៤២ ។

ប្រាក់​រៀល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ឡើង​វិញ​ដោយ​ធនាគារ​ជាតិ​នៃកម្ពុជា​ នា​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​១៩៨០ ដែល​មកទល់សព្វ​ថ្ងៃ​គឺមាន​រយៈកាល៤២ឆ្នាំ​មកហើយ។ ក្រោយពីការបោះពុម្ពរូបបិយប័ណ្ណឡើងវិញ បន្ទាប់​ពី​រូបបិយប័ណ្ណកម្ពុជា​ត្រូវ​បាន​លុបបំបាត់​ទាំងស្រុង​ក្នុង​​របប​ខ្មែរក្រហម​ ធនាគារជាតិ​នៃ​កម្ពុជា បាន​ស្រវាស្រទេញ​ផ្សព្វផ្សាយ​ និង​បង្កើត​ជា​យុទ្ធនាការ​ចាំបាច់ជាច្រើន ដើម្បី​បង្កើនស្ថិរភាព​នៃតម្លៃ​​ប្រាក់​រៀល។

ជានិច្ចកាល ឯកឧត្តមអគ្គទេសាភិបាល ជា ចាន់តូ តែងគាំទ្រយ៉ាងស្វិតស្វាញចំពោះ​កិច្ច​ការ​សិក្សា​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌលឯកសារ​កម្ពុជា ចាប់​តាំងពី​ឆ្នាំ​១៩៩៥ រហូតមក។ ឯក​ឧត្តមអគ្គទេសាភិបាល បាន​គាំទ្រដល់​ការ​បោះពុម្ព​សៀវភៅប្រវត្តិសាស្ត្រស្តីពី​ប្រទេស​កម្ពុជាសរសេឡើង​ដោយប្រវត្តិ​វិទូ​ល្បីល្បាញ​ ជា​ខេមរភាសា ដែល​ប្រែសម្រួលពីឯកសារ​ដើមជា​ភាសាអង់គ្លេស​ ឬ​ភាសា​បារាំង។ សៀវភៅដែល​ប្រែសម្រួល​និង​បោះពុម្ពជា​ភាសាខ្មែរទាំងនោះ រួមមាន “ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា” សរសេរឡើងជាភាសាបារាំង​ក្នុង​ឆ្នាំ​១៩១៤ដោយ​ប្រវត្តិវិទូជនជាតិ​បារាំង​ អាដេម៉ា​រ ឡឺក្លែរ ដែល​ត្រូវ​​ប្រើប្រាស់​ជា​ឯកសារ​ជំនួយ​ដល់​​​កម្មវិធីសិក្សា​របស់​ក្រសួងអប់រំ យុវជន ​និងកីឡា និង​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា​, “សត្រូវ​បងប្អូន​ឯង” និពន្ធដោយ​លោក ណាយ៉ាន់​ ចាន់ដា, ​ “របប​ ប៉ុល ពត”​ ដែល​ជា​ស្នាដៃ​របស់ប្រវត្តិវិទូជាន់ខ្ពស់និង​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​​គឺលោក ប៊ែន ឃៀរនិន, និង​ “ជំងឺកម្ពុជា​” សរសេរឡើង​ដោយ​សង្គមវិទូជនជាតិបារាំង​ ម៉ារី អាឡិចសាន់ឌ្រីន​ ម៉ាទីន​ និង​សៀវភៅ​សិក្សា​ជាន់​ខ្ពស់​ដទៃទៀត​។

ក្រោយប្រែសម្រួល សៀវភៅទាំងនេះ ត្រូវបាន​ចុះផ្សាយជាភាគៗ នៅលើ​កាសែតរស្មីកម្ពុជា​ ដើម្បី​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំទូលាយនិង​ជាជំនួយ​ដល់​មិត្តអ្នក​អានទូទៅ។ សៀវភៅ​ខាង​លើ​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​លើកស្ទួយ​ការសិក្សា​ស្រាវ​ជ្រាវ​របស់​សិស្សានុ​សិស្ស​​និងអ្នក​ស្រាវជ្រាវជនជាតិ​ខ្មែរ ឲ្យ​បាន​យល់​ដឹងថាតើ​អ្នក​ស្រាវ​ជ្រាវ​បរទេស​គិត​យ៉ាង​ដូចម្តេច​ចំពោះ​​ប្រវត្តិសាស្ត្រ​ខ្មែរ និង​ជាមូល​ដ្ឋាន​គ្រឹះ​ដ៏​ចាំបាច់​សម្រាប់​យុវជនជំនាន់ក្រោយ​សិក្សា​ស្រាវជ្រាវ​និង​​សរសេ​ប្រវត្តិសាស្ត្រ​កម្ពុជា​ដោយខ្លួនឯង​។ បច្ចុប្បន្ន ឯកឧត្តម​អគ្គទេសាភិបាល​ បាននិងកំពុង​រៀបចំនិង​​បោះពុម្ពសាឡើង​វិញជាភាសាខ្មែរ​​នូវ​​សៀវភៅ “របប ប៉ុល ពត” របស់​លោក ប៊ែន ឃៀរនិន​ សាស្ត្រា​ចារ្យ​សាកលវិទ្យាល័យ​យ៉ែល។

ក្រៅពី​គាំទ្រ​ដល់​ការ​បោះពុម្ព​សៀវ​ភៅប្រវត្តិសាស្ត្រ​ជា​ភាសាខ្មែរ ឯកឧត្តមអគ្គទេសាភិបាល បាន​គាំទ្រ​ដល់​​ការ​ផលិត​ជាខ្សែភាពយន្ត​ឯកសារ​ “កុំស្មានបងភ្លេច” ដែលស្តីពី​ប្រវត្តិតន្ត្រីខ្មែរ​នៅមុនសម័យសង្គ្រាម ក្នុង​អំឡុង​សម័យ​កលយុគ និង​នា​សម័យ​បច្ចុប្បន្ន។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា បានទទួលស្វាគមន៍ និង​​បង្ហាញជូន​ដល់​ប្រតិភូកិត្តិយស​នូវ​សមិទ្ធផល​នៃ​បណ្ណា​ល័យ​សម្តេចម៉ែ និង​មជ្ឈមណ្ឌលឯកសារ​កម្ពុជា ព្រមទាំង​រំលេច​​គោល​បំណងសំខាន់​​ក្នុង​ការ​សាងសង់​ទីតាំង​អចិន្ត្រៃយ៍មួយ​គឺ វិទ្យាស្ថាន​ស្លឹករឹត។ គួររំឭកថា វិទ្យាស្ថាន​ស្លឹក​រឹត​ បានទទួល​ការ​សព្វ​ព្រះ​រាជ​ហឫទ័យនិង​ការគាំទ្រ​​ក្រៃលែងពី​សម្តេចព្រះ​វររាជមាតាជាតិ​ខ្មែរ និង​មន្ត្រីរាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើន ព្រម​ទាំង​នៅក្នុង​ជួរ​កងទ័ព​និង​ប្រជាជន​កម្ពុជា​ទូទៅជា​ច្រើនទៀត​ផង ជាពិសេសនៅក្នុង​វិស័យ​ស្ថាបត្យកម្ម​ទំនើប​របស់​កម្ពុជា​។​ វិទ្យាស្ថាន​ស្លឹក​រឹត គឺជា​ស្នាដៃល្អឯក​រ​របស់​ស្ថាប​ត្យករស្ត្រី​ ល្បីល្បាញ​កម្រិត​ពិភពលោក គឺ​ លោកស្រី ហ្សាហា ហាឌីត ដែល​ប្លង់​នៃ​ស្នាដៃ​ប្រណិត​នេះ ត្រូវបាន​តាំង​បង្ហាញ​ជា​ផ្នែកមួយ​នៃ​ពិព័រណ៍​អចិន្ត្រៃយ៍របស់ ​“បណ្ណាល័យ​សម្តេចម៉ែ”។

បណ្ណាល័យ​ថ្វីត្បិត​តែមាន​ទំហំតូច ប៉ុន្តែយុគសម័យ​បច្ចេកវិទ្យាទំនើប យើង​អាចប្រើប្រាស់​ធនធាន​របស់​បណ្ណាល័យនេះ ដើម្បី​​ផ្សព្វផ្សាយព័ត៌មានដែលមាន​​​រាប់​លានឯកសារ​ទៅដល់​អ្នក​សិក្សា​ស្រាវជ្រាវជាតិ និង​អន្តរជាតិ។ ​ក្នុង​អំឡុងទស្សនកិច្ច ប្រតិភូកិត្តិយស​  បាន​ទទួល​ជ្រាប​អំពី​ដំណើរការនៃ​ការ​ថែរក្សាឯកសារ​ប្រវត្តិសាស្ត្រ និង​ទស្សនា​សមុច្ច័យ​ដ៏​កម្រ​ដែល​មាន​តាំង​បង្ហាញ​នៅក្នុងបណ្ណាល័យ​សម្តេចម៉ែថែមទៀតផង​។ លោក​ឯកអគ្គរាជទូត​បណ្ឌិត ហូលីយ៉ូ អេ. ហែលដ្រេស បាន​បង្ហាញអំពី​សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ​​» ដែល​លោក​បានប្រែសម្រួលជា​ភាសាអង់គ្លេស ពីសំណៅដើមនៃកំណត់ហេតុ​ជាភាសាបារាំងរបស់​សម្តេចព្រះ​វររាជមាតាជាតិខ្មែរ កត់ត្រាព្រះរាជដំណើរ​របស់ព្រះអង្គនិងសម្តេច​ព្រះ​បរមរតនកោដ្ឋមកកាន់​តំបន់​រំដោះ​ក្នុង​ប្រទេស​កម្ពុជានា​ឆ្នាំ១៩៧៣។ បច្ចុប្បន្ន មជ្ឈមណ្ឌលឯកសារ​កម្ពុជា កំពុង​រៀបចំ​ប្រែសម្រួលសៀវភៅនេះជា​ភាសាខ្មែរ។

ជាចុងក្រោយ ឯកឧត្តមអគ្គទេសាភិបាល​ ជា ចាន់​តូ បានសម្តែង​នូវ​អំណរ​គុណ​ចំពោះ​ការ​ទទួល​ស្វាគមន៍​ដ៏រាក់ទាក់​ និង​បានចារចំណារ​អនុស្សាវរីយ៍នៅលើ​សៀវភៅក្រាំងមាសនៃ “បណ្ណាល័យ​សម្តេចម៉ែ”​ ដែលមាន​សេចក្តីដូចតទៅ៖

តាង​នាម​ថ្នាក់​ដឹកនាំ ធនាគារជាតិ​នៃកម្ពុជា ខ្ញុំ​សូម​អរគុណ​ចំពោះ​ការ​ទទួល​បដិសណ្ឋារកិច្ច​ ប្រកដោយ​មនោសញ្ចេតនា​ ភាតរៈ របស់​លោក​នាយក​ ទន្ទឹម​នឹង​នេះ ខ្ញុំ​សូម​កោត​សរសើរ​នូវ​ស្មារតី រៀបចំ ថែរក្សាឯកសារ​ដ៏មាន​តម្លៃ​នេះ ដើម្បីទុក​ឲ្យ​យុវជន​ជំនាន់ក្រោយបានសិក្សា​រៀនសូត្រ។

សូមប្រសិទ្ធិពរ​ឲ្យ​មាន​សុខភាពល្អ និង​ជ័យជំនះ។

ភ្នំពេញ​ថ្ងៃទី ២៥ មិនា ២០២២

ជា ចាន់តូ

អត្ថបទ ៖ សុភ័ក្រ្ត ភាណា ប្រធានគម្រោងស្រាវជ្រាវភាសាចិនរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល “ធនាគារជាតិនៃកម្ពុជា” ទស្សនកិច្ច “បណ្ណាល័យសម្តេចម៉ែ” នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។ (សុភ័ក្រ្ត ភាណា/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល “ធនាគារជាតិនៃកម្ពុជា” និងលោក ឆាំង យុ នាយកជម្ឈមណ្ឌលឯកសារកម្ពុជា នៅ “បណ្ណាល័យសម្តេចម៉ែ” នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។ (សុភ័ក្រ្ត ភាណា/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល “ធនាគារជាតិនៃកម្ពុជា” និងឯកអគ្គរាជទូត បណ្ឌិត ហូលីយ៉ូ អេ.ហែលដ្រេស អតីតលេខាផ្ទាល់សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ នៅ “បណ្ណាល័យសម្តេចម៉ែ” នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។ (សុភ័ក្រ្ត ភាណា/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
គណៈប្រតិភូបានថតរូបជុំគ្នានៅ “បណ្ណាល័យសម្តេចម៉ែ” នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។ (សុភ័ក្រ្ត ភាណា/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
អត្ថបទផ្សេងទៀត៖