ខ្ញុំឈ្មោះ អ៊ាត អាម៉ាន់ឌីន សូមប្រកាសរក ១) ជីតាឈ្មោះ អ៊ាត ប៊ុនថេង កើតអំឡុង ឆ្នាំ១៩១៨ ឬ១៩១៩ នៅទីក្រុងក្នុងភ្នំពេញ ២) យាយឈ្មោះ តាន់ អាងស៊ាក (ឬ អាងស៊ាង) កើតឆ្នាំ១៩៤២ នៅទីក្រុងភ្នំពេញ និង ៣) ម្តាយមីងឈ្មោះ អ៊ាត ប៊ុនថារ៉េត ឬ អ៊ាត ប៊ុនថារិទ្ធិ កើតឆ្នាំ១៩៦៣។ តារបស់ខ្ញុំគឺជាអតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅជប៉ុនក្នុងឆ្នាំ១៩៦៤, នៅប្រទេសភូមា ក្នុងឆ្នាំ១៩៦៩ និងជាតំណាងបម្រុងរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ចូលរួមប្រជុំនៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី២៨ នៅក្នុងឆ្នាំ១៩៧៣។
នៅខែមករា ឆ្នាំ១៩៧៥ យាយតា និងមីងរបស់ខ្ញុំបានផ្លាស់ មករស់នៅជាប់ព្រលានយន្តហោះ (ពោធិ៍ចិនតុង) ក្បែរមូលដ្ឋានយោធា។
យាយតា និងមីងរបស់ខ្ញុំបាត់ខ្លួនអំឡុងឆ្នាំ១៩៧៥ ពេលរៀបចំផែនការភៀសខ្លួនទៅនៅប្រទេសបារាំង ប៉ុន្តែជាអកុសល ស្រ្តីមិនត្រូវបានអនុញ្ញាតឱ្យឡើងជិះលើយន្តហោះទេ។
ខ្ញុំចាំថា តារបស់ខ្ញុំមានហាងលក់គ្រឿងអលង្ការនៅជាប់រោងកុន ចំណែកមីងរបស់ខ្ញុំមានផ្ទះស្ថិតនៅខាងក្រោយវាំង លើផ្លូវលេខ២៤០។
បងប្អូនរបស់ខ្ញុំសន្មតថា ពួកគាត់បានស្លាប់ទៅហើយ ប៉ុន្តែគ្មាននរណាម្នាក់ដឹងព័ត៌មានច្បាស់លាស់ទេ។
ប្រសិនបើបងប្អូនណាបានស្គាល់ឈ្មោះដូចបានរៀបរាប់ខាងលើ សូមមេត្តាទំនាក់ទំនងមកខ្ញុំតាម រយៈអាសយដ្ឋាន ៖ ផ្ទះលេខ១១ ផ្លូវ២៥៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬ តេឡេក្រាម និងទូរសព្ទលេខ ៖ ០១២ ៩៩៦ ៧៥០។ សូមអរគុណ!




