ខ្លឹមសារអត្ថានុរូបនៃ ព្រះរាជបណ្ណាល័យហ្លួងម៉ែ

ព្រះរាជ​បណ្ណាល័យ​ហ្លួងម៉ែ គឺជា​សំណង់​អគារ​និម្មាប​ន​កម្ម​ស៊ីវិល័យ​ សម័យទំនើប​ ឈរ​យ៉ាង​ស្កឹមស្កៃ លើ​ទឹកដី​អច្ឆរិយ ក្រោមម្លប់​សន្តិភាព នា​ សម័យ​សម្តេច​តេជោ អគ្គ​មគ្គុទ្ទេសក៍​ឯក  និង​ជា​ស្ថាបនិក​ ​នយោបាយ ​ឈ្នះ ឈ្នះ ​នៃ​កម្ពុជា ជា​បុព្វាធិការី ដែល​យក​ជីវិត​ជាដើម​ទុន​ ដើម្បី​ភាព​សុខសាន្ត​ត្រាណ​  និង​វឌ្ឍនភាព​នៃ​ទឹកដី​ជាតិ​មាតុភូមិ និងប្រជាពលរដ្ឋ។ ឆ្លង​ចូលមក​ដល់​សម័យ​ថ្នាក់ដឹកនាំ​ជា​បញ្ញវន្ត ដែល​ត្រូវបាន​ទទួល​ស្គាល់​ និង​គាំ​ទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​ពី​ប្រជាជាតិ​ខ្មែរ​និង​បរទេស ដែល​ជា​សន្ធាន​ការី​ប្រកប​ដោយ​កតញ្ញុតា​ប្រាជ្ញា​គតិ​បណ្ឌិត,ព្រះ​រាជ​បណ្ណាល័យ ​ហ្លួងម៉ែ ជា​កញ្ចក់​ឆ្លុះ​ឲ្យ​ឃើញ​នូវ​សមិទ្ធផលជា​សារវន្ត​ដូច​ខាងក្រោម៖

-​​ ជានិមិត្តរូប ​នៃ​ការគោរព​ចំពោះ​វិញ្ញាណក្ខន្ធ​បុព្វ​បុរស​ខ្មែរ​គ្រប់​ជំនាន់ ដែលបាន​ស្លាប់​បាត់​បង់​ជីវិត ​ដោយ​
សារសង្គ្រាម​ អាណានិគម សង្គ្រាម​ស៊ីវិល (សង្គ្រាម​មនោគមន៍) និង​អំពើ​ប្រល័យពូជសាសន៍

ជានិមិត្តរូប ​នៃ​មនសិការ​ជាតិ​   ប្រកប​ដោយ​កតញ្ញុតវេទី ចំពោះ​ដូនតា​ខ្មែរ ដែល​បាន​បន្សល់​ទុក​នូវ​ទឹកដី អរិយធម៌ វប្បធម៌ សាសនា ប្រពៃណី និង​សង្គមជាតិ

–  ជានិមិត្តរូប​ នៃបដិការគុណ ចំពោះ​ពលិកម្ម របស់​វីរជន យុទ្ធជន ដូនតា និង​ព្រលឹងអធិធម្មជាតិ

ជានិមិត្តរូប ​នៃ​ការការពារសិទ្ធិ ស្វែង​រក​យុត្តិធម៌​ជូន​ជន​រួមឈាមដែល​បាន​ស្លាប់​យ៉ាង​អនោច​អធមក្នុង​របប ​អារញ្ញ​វាសី បី​ឆ្នាំ​ ប្រាំបីខែ និង​ម្ភៃ​ថ្ងៃ

ជានិមិត្តរូប ​នៃទឡ្ហីករណ៍សមត្ថភាព គំនិត ប្រាជ្ញាញាណ និង​ពលានុភាព ខេមរា បច្ឆាជនជំនាន់​ថ្មី

(យុវជន) អាចធ្វើបាន

ជាភស្តុតាង​ នៃ​សាមគ្គីភាព​ក្រោម​រដ្ឋ​ធម្មនុញ្ញ​តែមួយ មហាស្វេតច្ឆត្រ​តែមួយ រាជ​រដ្ឋាភិបាល​តែមួយ កង​កម្លាំង​ប្រដាប់អាវុធ​តែមួយ ដើម្បី​រក្សាសន្តិភាព និង​អភិវឌ្ឍន៍

ធ្វើនវានុវត្តកម្ម ពី​បុព្វការី (មនុស្សជំនាន់​មុន) មក​សន្ធានការី (មនុស្ស​ជំនាន់​ថ្មី) ស្របតាម​សត្យានុម័ត ភាព​នៃ​សង្គម ក្នុង​បរិបទ​សកលូបនីយកម្ម​សង្គម

ស្តម្ភនៃកិត្យានុភាព​ ដែល​ពុំ​ធ្លាប់​មាន​ពីបុព្វកាល, ទាំង​ក្នុង​ប្រទេស​និង​ពិភពលោក,ដែល​ដូនតា​បាន​បន្សល់​ ទុក​នូវ​សម្បត្តិ​បេតិកភណ្ឌ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយឯព្រះរាជ​បណ្ណាល័យ​ហ្លួងម៉ែ ជា​បណ្ដុំ​ឯកសារ​ប្រាជ្ញា​ស្មារតី​សម្រាប់​មនុស្ស​ជំនាន់​ថ្មី និង​ជំនាន់​បន្តបន្ទាប់

– ព្រះរាជ​បណ្ណាល័យ​ហ្លួងម៉ែ គឺជារតនសម្បត្តិជាតិដ៏សំខាន់ជាប្រវត្តិសាស្ត្រ។ ព្រះ​រាជ​បណ្ណាល័យហ្លួងម៉ែ មិនគួរគ្រាន់តែជានិមិត្តរូបនៃការបែកបាក់របស់ប្រទេសកម្ពុជាពី ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ នៃអំពើប្រល័យពូជសាសន៍តែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអបអរសាទរប្រវត្តិសាស្រ្តដ៏មោទនភាពដែលលាតសន្ធឹងដល់ ព្រះបាទ ជ័យវរ្ម័នទី ២ ដែលបានបង្កើតអាណាចក្រខ្មែរដ៏អស្ចារ្យនៅក្នុងសតវត្សរ៍ទី​៩ ។

ព្រះ​រាជ​បណ្ណាល័យហ្លួងម៉ែ មាន​អគារ​ចំនួន​ប្រាំ ដែល​មាន​ឈ្មោះដូចខាងក្រោមនេះ៖

  • សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លែថ្នូរ និង​សុភមង្គល
  • ព្រះ​ករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​ សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា
  • សម្តេច អគ្គមហាសេនា​បតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋ​មន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា
  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន
  • សម្តេចមហា​បវរធិបតី​ ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖