ព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ជាមួយប្រធានាធិបតីប្រទេសឆេកូស្លូវ៉ាគី លោក Antonin Novotny ប្រហែលជានៅឆ្នាំ១៩៦៣។ ព្រះឆាយាល័ក្ខណ៍របស់ទ្រង់ថតដោយ Jiri Rublic ត្រូវបានដាក់តាំងបង្ហាញនៅក្នុង «ពិព័រណ៍ក្តីសុបិនកម្ពុជា» នៅសាលមហោស្រពចតុមុខដែលរៀបចំឡើងដោយបណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ព្រះឆាយាល័ក្ខណ៍នេះ បានឆ្លុះបញ្ចាំងអំពីអតីតកាលដែលមិនចេះនឿយណាយ និងទទួលបានការសព្វព្រះរាជហឬទ័យពីព្រះរាជវង្សានុវង្ស។
«ពិព័រណ៍ក្តីសុបិនកម្ពុជា» ត្រូវបានរៀបចំឡើងដោយលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយមានការណែនាំពី សម្តេច រាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិមុទិតា និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសគម្រប់ខួប១០០ព្រះវស្សានៃការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ។ ដោយមានការអនុញ្ញាតពីព្រះរាជវង្សានុវង្ស មជ្ឈមណ្ឌលឯកសារកម្ពុជាបានបន្តរក្សាការតាំងពិព័រណ៍ដ៏ប្រណិតនេះ សម្រាប់កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត