អគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជាទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ

បណ្ណាល័យ​សម្តេចម៉ែ មាន​កិត្តិ​យសនិងសេចក្តីសោមនស្ស​​ទទួល​​ស្វាគមន៍​ឯកអគ្គរដ្ឋ​ទូតថ្មីនៃ​សាធារណរដ្ឋ​បារាំងប្រចាំ​ព្រះរាជាណាចក្រកម្ពុជា លោក ហ្សាក់ ប៉ឹឡេ និងលោក ម៉ៃខល លី ប្រធាន​ការិយាល័យនៃ​ក្រសួងការ​បរទេស​បារាំង នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ​២០២២។

បណ្ណាល័យ​សម្តេចម៉ែ គឺជាគេហដ្ឋាន​ខ្មែរ​ដែល​សាងសង់ឡើងក្នុង​សម័យ​អាណានិគមបារាំង។ បណ្ណាល័យ​នេះ​មាន​ផ្ទុក​ឯកសារ​មកពីច្រើន​ប្រភព ​ក្នុង​នោះក៏​មាន​បណ្តុំ​ឯកសារ​ជា​ភាសាបារាំង។ ឯកសារ​ជាភាសាបារាំងទាំងនេះ​ ​ដើរតួនាទី​ជា​ធនធានដ៏​​សំខាន់​ ពីព្រោះថាឯកសារទាំងនេះគឺជា​កំណត់​ហេតុ​រៀបរាប់អំពី​ព្រឹត្តិការណ៍នានា នៅ​​មុន​សម័យកាល​សង្គ្រាម ក្នុង​អំឡុងសង្គ្រាម​ និងក្រោយសង្គ្រាម ដែល​តម្រូវ​ឲ្យ​​អ្នកសិក្សា​ស្រាវ​ជ្រាវ មានចំណេះ​ដឹង​ភាសាបារាំងដើម្បី​ស្វែង​យល់ និងទទួល​បាន​​ព័ត៌មាន​ទាំងអស់នេះឲ្យបាន​ពេញលេញ។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា បាន​បង្ហាញ​ដល់​ភ្ញៀវកិត្តិយស​នូវប្លង់​ស្ថាបត្យកម្ម​សហសម័យនៃ​វិទ្យាស្ថានស្លឹករឹត ដែល​រចនា​ឡើង​ដោយ​ស្ថាបត្យករស្ត្រី​ដ៏​ល្បីរន្ទឺកម្រិតពិភពលោក គឺលោកស្រី ហ្សាហា ហាឌីដ។ វិទ្យាស្ថាន​ស្លឹករឹត​ គឺជា​សំណង់​ស្ថាបត្យកម្ម​រំឭក​ការចងចាំ​អំពី​របប​ឃោរឃៅតែ​មួយ​គត់ ដែល​រចនា​ដោយ​ស្ថាបត្យករស្ត្រី។ ការប្រើប្រាស់​ស្នាដៃ​ស្ថាបត្យកម្មសហសម័យ​បែបទំនើប​​របស់​លោកស្រី​ ហ្សាហា ហាឌីដ គឺដើម្បី​លើកកម្ពស់ តួនាទីរបស់​ស្ត្រី ដែល​ភាគច្រើន​ជាអ្នករស់​រានជីវិត​ពីរបប​ខ្មែរក្រហម និង​ជា​កម្លាំង​ចលករ​ដ៏​ចាំបាច់​ក្នុង​ការ​កសាង​ និងការអភិវឌ្ឍ​សង្គមជាតិ។ សំណង់ស្ថាបត្យកម្មនេះត្រូវ​ធ្វើឡើង​ដោយស្ត្រី ដែលមាន​កិត្តិសព្ទ​ល្បីល្បាញ​ក្នុង​ឆាក​អន្តរជាតិ។

សម្តេចម៉ែ ព្រះអង្គសព្វព្រះរាជហឫទ័យ​ រាជាប្រទាន​ការប្រើប្រាស់ព្រះនាមរបស់​ព្រះអង្គ​ជា​ឈ្មោះ​នៃ​បណ្ណាល័យ​សម្តេចម៉ែ ដែល​ជា​ផ្នែក​មួយ​នៃ​សំណង់ដ៏ប្រណិតនេះ។ ទ្រង់​ព្រះរាជា​រំពឹងថា​ នៅថ្ងៃណាមួយ​សំណង់​នេះនឹង​លេច​វត្តមាន​ឡើង​ជាស្ថាពរ​។

បច្ចុប្បន្ន បណ្ណាល័យ​សម្តេចម៉ែ បាន​ចែកចាយ​ឯកសារ​អេឡិចត្រូនិច​ដ៏សំខាន់ ​ផ្តល់​ជាព័ត៌មាន​ប្រវត្តិសាស្ត្រ​រាប់​លាន​ច្បាប់​ដល់​យុវជន-យុវនារីកម្ពុជា ដែល​មាន​ចំនួន​ប្រមាណជាង​៦៥ភាគរយនៃ​ប្រជាជន​កម្ពុជា​សរុប ដើម្បី​សិក្សា​ស្រាវជ្រាវ​ និង​យល់​ដឹង​ឲ្យបានកាន់​តែប្រសើរ​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ ប្រជាជន​កម្ពុជា​ ក៏អាច​ស្វែង​រកនូវ​កំណត់​ហេតុ​ប្រវត្តិសាស្ត្រ​ក្នុង​ទម្រង់អេឡិចត្រូនិច នៅតាម​បណ្តា​មជ្ឈ​មណ្ឌលឯកសារ​សាខាទាំងប្រាំ​របស់​បណ្ណាល័យសម្តេចម៉ែ ដែល​តាំងទីនៅក្នុង​ខេត្ត​ព្រៃវែង ខេត្ត​កំពង់ចាម ខេត្តតាកែវ ស្រុកអន្លង់វែងនៃ​ខេត្ត​ឧត្តរមានជ័យ និង កោះថ្មនៃ​ខេត្ត​ត្បូងឃ្មុំ។

ក្នុង​អំឡុងទស្សនកិច្ចនេះ ភ្ញៀវកិត្តយស​ និង​លោកនាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា បាន​ពិភាក្សា​អំពីប្រធានបទជាច្រើនជុំ​វិញ​យុត្តិធម៌អន្តរកាល និង​ដំណើរការ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញក្នុង​តុលាការកម្ពុជា និង​កិច្ចការ​ដែលត្រូវ​ធ្វើបន្ត។ គួរ​រំឭកថា សាធារណរដ្ឋ​បារាំង គឺជា​សហហត្ថលេខី​នៃ​ការ​គាំទ្រ​បង្កើត​ឲ្យមាន​សាលាក្តីខ្មែរក្រហម ដែល​បម្រើដល់​យន្តការ​ស្វែង​រកការពិត​និង​យុត្តិធម៌សម្រាប់​អ្នករស់​រាន​មានជីវិតពីរបប​ខ្មែរក្រហម​រាប់​លាន​នាក់។

នៅចុងបញ្ចប់ លោកឯកអគ្គរដ្ឋទូត ហ្សាក ប៉ឹឡេ បានថ្លែងអំណរ​គុណចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងបង្ហាញការកោតសរសើរ​ដល់​កិច្ច​ការចងក្រងឯកសារ​ដ៏មាន​សារសំខាន់របស់​មជ្ឈ​មណ្ឌលឯកសារ​កម្ពុជា ដែល​បម្រើដល់​ការសិក្សាស្រាវជ្រាវ និងជំរុញ​ការយល់ដឹង​អំពីប្រវត្តិសាស្ត្រកម្ពុជា​​នៅក្នុង​ស្រទាប់យុវជន-យុវនារីជំនាន់ក្រោយ​ក្នុង​កម្រិត​ជាតិ តំបន់ និង​អន្តរជាតិ។​

អត្ថបទ និង រូបថត ៖ សុភ័ក្រ្ក ភាណា ប្រធានគម្រោងស្រាវជ្រាវភាសាចិននៃមជ្ឈមណ្ឌលឯកសារកម្ពុជា

អគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឹឡេ ទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ (សុភ័ក្រ្ក ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
អគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឹឡេ ទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ (សុភ័ក្រ្ក ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
អគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឹឡេ ទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ (សុភ័ក្រ្ក ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
អគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឹឡេ ទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ (សុភ័ក្រ្ក ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
គណៈប្រតិភូមមកពីស្ថានទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា នៅបណ្ណាល័យសម្តេចម៉ែ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ (សុភ័ក្រ្ក ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
អគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឹឡេ និងលោក ម៉ៃខល លី ប្រធានការិយាល័យនៃក្រសួងការបរទេសបារាំង ទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ (សុភ័ក្រ្ក ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
អគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឹឡេ និង និងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា នៅបណ្ណាល័យសម្តេចម៉ែ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ (សុភ័ក្រ្ក ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ចំណាររបស់អគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឹឡេ លើសៀវភៅក្រាំងមាសនៃបណ្ណាល័យសម្តេចម៉ែ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ (សុភ័ក្រ្ក ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
អត្ថបទផ្សេងទៀត៖