ប្រតិបត្តិការសន្តិសុខ ទល់នឹង សំឡេងរិះគន់ជាសាធារណៈ៖ការពិតនៅពីក្រោយចេតនារបស់ថៃមកលើ មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា

ផ្អែកលើទស្សនយោធា គឺវាបង្ហាញកាន់តែច្បាស់ថា ប្រទេសថៃទំនងជាជ្រើសរើសតំបន់មួយចំនួនតែប៉ុណ្ណោះដើម្បីអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចូលអង្កេត ក្នុងគោលបំណងរក្សាការសម្ងាត់ អំពីទីតាំងជាក់លាក់នៃអាវុធយុទ្ធភណ្ឌ និងការរៀបចំប្រតិបត្តិការសន្តិសុខការពាររបស់ខ្លួន។

ប្រទេសថៃទំនងជាចាត់ទុកការចុះពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គឺជាកត្តាដែលអាចបង្កហានិភ័យគំរាមកំហែងដល់ប្រតិបត្តិការសន្តិសុខទាហានរបស់ខ្លួន។ ហេតុដូច្នេះហើយទើបភាគីថៃ ដែលយើងស្ទើរតែប្រាកដថាកំពុងរៀបចំ និងកំណត់វិសាលភាពនៃដំណើរទស្សនកិច្ចទាំងនោះយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីកាត់បន្ថយហានិភ័យចំពោះប្រតិបត្តិការសន្តិសុខនេះ។

មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ ទំនងជាត្រូវបានប្រើប្រាស់ជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ភាគីថៃក្នុងការបង្កើត និងផ្សព្វផ្សាយរូបភាពអវិជ្ជមានអំពីភាពពាក់ព័ន្ធរបស់កម្ពុជាចំពោះសកម្មភាពឧក្រិដ្ឋកម្ម។ ការបង្ហាញរូបភាពបែបនេះគឺជាកត្តាសំខាន់ក្នុងការរក្សាសុពលភាពស្របច្បាប់ ដើម្បីដោះសារអំពីការធ្វើសង្គ្រាមរបស់ថៃ ក្នុងពេលដែលប្រទេសថៃនៅតែអាចរក្សាបាននូវប្រតិបត្តិការសន្តិសុខរបស់ខ្លួន។

ប្រសិនបើមើលពីទស្សនផ្លូវច្បាប់វិញ គឺនៅពេលដែលភាគីថៃរៀបចំបង្កើតរូបភាពចោទប្រកាន់អំពីការផ្សំគំនិត ឬការជាប់ពាក់ព័ន្ធរបស់កងកម្លាំងប្រដាប់អាវុធ និងរដ្ឋាភិបាលកម្ពុជាជាមួយសកម្មភាពឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំងកាន់តែច្រើន នឹងជួយបង្កើនអំណះអំណាងផ្លូវច្បាប់របស់ថៃឱ្យកាន់តែរឹងមាំក្នុងការប្រើប្រាស់ទាហានថៃមកជ្រៀតជ្រែកចូល ឬយ៉ាងហោចណាស់នេះគឺជាចេតនាជាក់ស្តែងដែលប្រទេសថៃព្យាយាមប្រកាន់យក។

អំណះអំណាងនេះនឹងមានទម្ងន់ខ្លាំងឬខ្សោយ អាស្រ័យទៅលើភស្តុតាងដែលអាចបញ្ជាក់ថាវាគឺពិតជាមាន ឬគ្មានការឃុបឃិត និងទំនាក់ទំនងរវាងក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងទាំងនោះ និងអង្គភាពរដ្ឋ ឬកងកម្លាំងយោធា។ ទោះបីជាយ៉ាងណា អំណះអំណាងនេះនឹងបាត់បង់ភាពជឿជាក់យ៉ាងខ្លាំង ប្រសិនបើមានការបង្ហាញឱ្យឃើញច្បាស់ថាសកម្មភាពឧក្រិដ្ឋកម្មទាំងនោះគឺមិនមែនជាបញ្ហាដែលតម្រូវឱ្យប្រើប្រាស់កម្លាំងយោធានោះទេ ប៉ុន្តែអាចដោះស្រាយបានប្រសើរជាងតាមរយៈប្រតិបត្តិការបង្ក្រាបរួមឬកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នកងកម្លាំងនគរ បាលនៃប្រទេសពាក់ព័ន្ធ (ដែលជាក់ស្តែងប្រតិបត្តិការបែបនោះគឺមិនបានកើតមានឡើងទាល់តែសោះ)។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ ក្រសួងការពារជាតិកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖