September 14, 2026

សំបុត្រ

ប្រតិបត្តិការសន្តិសុខ ទល់នឹង សំឡេងរិះគន់ជាសាធារណៈ៖ការពិតនៅពីក្រោយចេតនារបស់ថៃមកលើ មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា

ផ្អែកលើទស្សនយោធា គឺវាបង្ហាញកាន់តែច្បាស់ថា ប្រទេសថៃទំនងជាជ្រើសរើសតំបន់មួយចំនួនតែប៉ុណ្ណោះដើម្បីអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចូលអង្កេត ក្នុងគោលបំណងរក្សាការសម្ងាត់ អំពីទីតាំងជាក់លាក់នៃអាវុធយុទ្ធភណ្ឌ និងការរៀបចំប្រតិបត្តិការសន្តិសុខការពាររបស់ខ្លួន។ ប្រទេសថៃទំនងជាចាត់ទុកការចុះពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គឺជាកត្តាដែលអាចបង្កហានិភ័យគំរាមកំហែងដល់ប្រតិបត្តិការសន្តិសុខទាហានរបស់ខ្លួន។ ហេតុដូច្នេះហើយទើបភាគីថៃ ដែលយើងស្ទើរតែប្រាកដថាកំពុងរៀបចំ និងកំណត់វិសាលភាពនៃដំណើរទស្សនកិច្ចទាំងនោះយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីកាត់បន្ថយហានិភ័យចំពោះប្រតិបត្តិការសន្តិសុខនេះ។ មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ ទំនងជាត្រូវបានប្រើប្រាស់ជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ភាគីថៃក្នុងការបង្កើត និងផ្សព្វផ្សាយរូបភាពអវិជ្ជមានអំពីភាពពាក់ព័ន្ធរបស់កម្ពុជាចំពោះសកម្មភាពឧក្រិដ្ឋកម្ម។