ព្រះសារមន្ទីរ

មជ្ឈមណ្ឌលឯកសារកម្ពុជា មានមោទកភាពក្នុងការបង្កើតមជ្ឈមណ្ឌលសន្តិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ថ្មីមួយរបស់ខ្លួនគឺ«ព្រះសារមន្ទីរ»។ «ព្រះសារមន្ទីរ» ស្ថិតនៅលើបរិវេណដ៏ប្រសិដ្ឋនៃព្រះរាជដំណាក់ក្នុងខេត្តស្ទឹងត្រែងប្រទេសកម្ពុជា ដែលជិតព្រំដែនកម្ពុជា-ឡាវ។ «ព្រះសារមន្ទីរ» បានកសាងឡើងវិញដើម្បីថ្វាយព្រះរាជកិត្តិយសដល់សម្តេចព្រះបរមរតនកោដ្ឋព្រះវររាជបិតាជាតិខ្មែរ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាមេដឹកនាំពិភពលោកនៅក្នុងតំបន់ «ព្រះសារមន្ទីរ»មានគោលបំណងគាំទ្រដល់កិច្ចប្រឹងប្រែងកសាងសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងទីផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។ «ព្រះសារមន្ទីរ» នឹងធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រនៃជម្លោះក្នុងតំបន់ ដើម្បីសំយោគចេញនូវមេរៀនដែលជាបទពិសោធន៍ល្អៗ និងទស្សនៈស៊ីជម្រៅ ដើម្បីរួមចំណែកដល់កិច្ចសន្ទនាអន្តររដ្ឋាភិបាល និងសកម្មភាពផ្សព្វផ្សាយជាសាធារណៈ គាំទ្រដល់សន្តិភាពនៅទូទាំងតំបន់អាស៊ាន។

ក្រុមស្ថាបត្យករ ព្រះរាជបណ្ណាល័យហ្លួងម៉ែ រួមមាន ទិត្យ សត្យាវង្ស លឹម វណ្ណសូលីហ្សា លាង ចាន់ធី

អត្ថបទ ៖ ឆាំង យុ នាយក មជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖