ការដាក់ពាក្យបណ្តឹងទៅកាន់តុលាការក្នុងស្រុក ស្របពេលដែលការចរចាការទូតកំពុងប្រព្រឹត្តឡើង គឺជាទង្វើមិនថ្លៃថ្នូរ ហើយអាចត្រឹមតែបង្កការបន្តុចបង្អាក់ដល់កិច្ចការទូតតែប៉ុណ្ណោះ

ការដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីដោយមន្ត្រីជាន់ខ្ពស់ថៃ ប្រឆាំងនឹងមន្ត្រីកម្ពុជានៅក្នុងតុលាការក្នុងស្រុករបស់ថៃ ស្របពេលដែលប្រទេសថៃ និងប្រទេសកម្ពុជាកំពុងបន្តចរចាលើជម្លោះព្រំដែន គឺមិនត្រឹមតែមិនស្របតាមស្មារតីនៃការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជាទង្វើដ៏គួរឱ្យអាម៉ាស់មួយ ដោយបង្ហាញថារដ្ឋាភិបាលថៃហាក់ដូចជាមិនមានគោលនយោបាយការបរទេសរួបរួមតែមួយ។ ទំនាក់ទំនងការទូតប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋនិងរដ្ឋ គឺអាស្រ័យលើការឯកភាពរួមគ្នា​រវាងបញ្ជាការយោធា និងគោលនយោបាយការបរទេស។ ប្រសិនបើមានការចេញបញ្ជា និង/ឬ គោលនយោបាយដែលមិនឯកភាពគ្នា ដោយផ្នែកម្ខាងនៃរដ្ឋាភិបាលថៃកំពុងស្វះស្វែងរកដំណោះស្រាយតាមវិធានការទូត ហើយផ្នែកម្ខាងទៀតនៃរដ្ឋាភិបាល​ថៃបែរជាដោះស្រាយដោយប្រើប្រាស់តុលាការក្នុងស្រុកឬអន្តរជាតិនោះ​ វានឹងចោទជាសំណួរថាតើនរណាជាអ្នកគ្រប់គ្រងរដ្ឋាភិបាលថៃឱ្យពិតប្រាកដ ព្រោះរដ្ឋាភិបាលកម្ពុជាប្រហែលជាត្រូវទាក់ទងផ្ទាល់ទៅកាន់​បុគ្គលរូបនោះតែម្តង?

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា

រូបថត ៖ ក្រសួងការពារជាតិកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖