January 31, 2026

សំបុត្រ

ច្បាប់អន្តរជាតិ

មិនមានអ្វីខុសឆ្គងឡើយដែលភាគីថៃចូលរួមក្នុងកិច្ចពិភាក្សាដេញដោលអំពីច្បាប់អន្តរជាតិ ពីព្រោះច្បាប់អន្តរជាតិចែកចេញជាច្រើនផ្នែក​ ហើយក្នុងចំណោមផ្នែកនានានៃ​ច្បាប់អន្តរជាតិទាំងនោះ ថៃគឺជាភាគីពាក់ព័ន្ធ ជាអ្នកជំនាញ និងថែមទាំងជាអ្នកដឹកនាំដ៏សំខាន់​។ ប៉ុន្តែការចូលរួមរបស់ប្រទេសថៃក្នុងកិច្ចសន្ទនាអំពីច្បាប់អន្តរជាតិបានជំរុញឱ្យមានការរិះគន់ នៅពេលដែលប្រទេស​ថៃផ្ទាល់បញ្ចេញទស្សនៈយល់ឃើញចំពោះបញ្ហានានាដោយសម្ញែងថាខ្លួនត្រូវជានិច្ច ឬបង្ហាញយ៉ាងច្បាស់អំពីភាពមិនស្មោះត្រង់របស់ខ្លួន។ ប្រទេសមួយអាចនឹងកំពុងរំលោភច្បាប់អន្តរជាតិលើផ្នែកណាមួយ ប៉ុន្តែស្របពេលនឹងគ្នានោះមិនបានរំលោភលើផ្នែកដទៃទៀតនៃ​ច្បាប់អន្តរជាតិទេ។ ច្បាប់អន្តរជាតិគឹមិនមានភាពស៊ីសង្វាក់គ្នាទេ ពីព្រោះក្នុង​ទម្រង់ផ្សេងៗគ្នា​ ច្បាប់អន្តរជាតិមិនត្រឹមតែឆ្លុះបញ្ចាំងអំពីស្ថានភាពពិភពលោកសព្វថ្ងៃប៉ុណ្ណោះទេ ក៏ប៉ុន្តែប្រមើមើលអំពីស្ថានភាពអនាគតរបស់ពិភពលោកថែមទៀតផង។

សំបុត្រ

ការដាក់ពាក្យបណ្តឹងទៅកាន់តុលាការក្នុងស្រុក ស្របពេលដែលការចរចាការទូតកំពុងប្រព្រឹត្តឡើង គឺជាទង្វើមិនថ្លៃថ្នូរ ហើយអាចត្រឹមតែបង្កការបន្តុចបង្អាក់ដល់កិច្ចការទូតតែប៉ុណ្ណោះ

ការដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីដោយមន្ត្រីជាន់ខ្ពស់ថៃ ប្រឆាំងនឹងមន្ត្រីកម្ពុជានៅក្នុងតុលាការក្នុងស្រុករបស់ថៃ ស្របពេលដែលប្រទេសថៃ និងប្រទេសកម្ពុជាកំពុងបន្តចរចាលើជម្លោះព្រំដែន គឺមិនត្រឹមតែមិនស្របតាមស្មារតីនៃការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជាទង្វើដ៏គួរឱ្យអាម៉ាស់មួយ ដោយបង្ហាញថារដ្ឋាភិបាលថៃហាក់ដូចជាមិនមានគោលនយោបាយការបរទេសរួបរួមតែមួយ។ ទំនាក់ទំនងការទូតប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋនិងរដ្ឋ គឺអាស្រ័យលើការឯកភាពរួមគ្នា​រវាងបញ្ជាការយោធា និងគោលនយោបាយការបរទេស។ ប្រសិនបើមានការចេញបញ្ជា និង/ឬ គោលនយោបាយដែលមិនឯកភាពគ្នា ដោយផ្នែកម្ខាងនៃរដ្ឋាភិបាលថៃកំពុងស្វះស្វែងរកដំណោះស្រាយតាមវិធានការទូត ហើយផ្នែកម្ខាងទៀតនៃរដ្ឋាភិបាល​ថៃបែរជាដោះស្រាយដោយប្រើប្រាស់តុលាការក្នុងស្រុកឬអន្តរជាតិនោះ​

សំបុត្រ

ក្នុងរូបភាពជាការរក្សាសន្តិសុខជាតិ

ភាគីថៃកំពុងប៉ុនប៉ងដណ្តើមយកទឹកដីកម្ពុជា ខណៈពេលដែលគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកកំពុងមានការប្រែប្រួល។ នេះជារឿងដដែលៗ កើតមានឡើង​ជាច្រើនលើកជាច្រើនសារមកហើយ។ នៅពេលដែលមានការរង្គោះរង្គើនៃអំណាច ភាគីថៃតែងតែគិតថាវាគឺជាឱកាស។ ប្រសិនបើកម្ពុជាដណ្តើមយកទឹកដីថៃវិញ ក្នុងរូបភាពជាការរក្សាសន្តិសុខជាតិដូចគ្នាដែរនោះ តើភាគីថៃនឹងគិតយ៉ាងដូចម្តេច? ប្រសិន​ជាព្រឹត្តិការណ៍នេះកើតឡើងមែននោះ សង្គ្រាមដ៏ក្តៅគគុកប្រាកដជាកើតមានជាក់ជាមិនខាន។ អត្ថបទ ៖ ឆាំង យុ