សេចក្តីប្រកាសរកយាយតា និង មីង ដែលបាត់ខ្លួន

ខ្ញុំឈ្មោះ អ៊ាត អាម៉ាន់ឌីន សូមប្រកាសរក ១) ជីតាឈ្មោះ អ៊ាត ប៊ុនថេង កើតអំឡុង ឆ្នាំ១៩១៨ ឬ១៩១៩ នៅទីក្រុងក្នុងភ្នំពេញ ២) យាយឈ្មោះ តាន់ អាងស៊ាក (ឬ អាងស៊ាង) កើតឆ្នាំ១៩៤២ នៅទីក្រុងភ្នំពេញ និង ៣) ម្តាយមីងឈ្មោះ អ៊ាត ប៊ុនថារ៉េត ឬ អ៊ាត ប៊ុនថារិទ្ធិ កើតឆ្នាំ១៩៦៣។​ តារបស់ខ្ញុំគឺជាអតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅជប៉ុនក្នុងឆ្នាំ១៩៦៤, នៅប្រទេសភូមា ក្នុងឆ្នាំ១៩៦៩ និងជាតំណាងបម្រុងរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ចូលរួមប្រជុំនៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី២៨ នៅក្នុងឆ្នាំ១៩៧៣។

នៅខែមករា ឆ្នាំ១៩៧៥ យាយតា និងមីងរបស់ខ្ញុំបានផ្លាស់ មករស់នៅជាប់ព្រលានយន្តហោះ (ពោធិ៍ចិនតុង) ក្បែរមូលដ្ឋានយោធា។

យាយតា និងមីងរបស់ខ្ញុំបាត់ខ្លួនអំឡុងឆ្នាំ១៩៧៥ ពេលរៀបចំផែនការភៀសខ្លួនទៅនៅប្រទេសបារាំង ប៉ុន្តែជាអកុសល ស្រ្តីមិនត្រូវបានអនុញ្ញាតឱ្យឡើងជិះលើយន្តហោះទេ។

ខ្ញុំចាំថា តារបស់ខ្ញុំមានហាងលក់គ្រឿងអលង្ការនៅជាប់រោងកុន ចំណែកមីងរបស់ខ្ញុំមានផ្ទះស្ថិតនៅខាងក្រោយវាំង លើផ្លូវលេខ២៤០។

បងប្អូនរបស់ខ្ញុំសន្មតថា ពួកគាត់បានស្លាប់ទៅហើយ ប៉ុន្តែគ្មាននរណាម្នាក់ដឹងព័ត៌មានច្បាស់លាស់ទេ។

ប្រសិនបើបងប្អូនណា​បានស្គាល់ឈ្មោះដូចបានរៀបរាប់ខាងលើ សូមមេត្តា​ទំនាក់​ទំនងមកខ្ញុំតាម  រយៈអាសយដ្ឋាន ៖ ផ្ទះលេខ១១ ផ្លូវ២៥៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬ តេឡេក្រាម និងទូរសព្ទលេខ ៖ ០១២ ៩៩៦ ៧៥០។ សូមអរគុណ!

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖