គ្រាន់តែក្រឡេកមើលពីរបៀបដែលប្រទេសថៃបានព្យាយាមធ្វើសកម្មភាពយុទ្ធសាស្ត្របែបណានៅតាមព្រំដែន គឺគេអាចចាត់ទុកថាជា «ជម្លោះតំបន់ប្រផេះ»។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់ស្គាល់ជម្លោះប្រភេទនេះនៅប្រទេសអ៊ុយក្រែន ដូច្នេះគេអាចសន្និដ្ឋានបានថាលោកនឹងបង្កើនសម្ពាធយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាថាភាគីទាំងពីរដោះស្រាយជម្លោះតាមសន្តិវិធី។
សម្រាប់ប្រទេសកម្ពុជា វាជាការល្អ បេីសិនសមាជិករាជរដ្ឋាភិបាលស្រាវជ្រាវអំពីជម្លោះ និងយុទ្ធសាស្ត្រដែលត្រូវបានប្រើប្រាស់ដើម្បីកសាងសន្ទុះឆ្ពោះទៅរកសន្តិភាពនៅប្រទេសអ៊ុយក្រែន។ ទោះបីជាកាលៈទេសៈមិនដូចគ្នាក៏ដោយ ប៉ុន្តែវាមានមេរៀនជាច្រើនដែលបានរៀន និងការយល់ដឹងស៊ីជម្រៅពីជម្លោះនេះ គឺអាចមានប្រយោជន៍ដល់ជម្លោះព្រំដែនរបស់ប្រទេសកម្ពុជាជាមួយថៃ។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា