ការផ្តល់ចំណីដល់ក្រពើ៖ ហេតុអ្វីបានជាការចិញ្ចឹមថៃជាកំហុសដ៏ធ្ងន់ធ្ងរ

កាលពីសប្តាហ៍មុន ឧត្តមសេនីយទោ វរ៉ាយសស ហ្លួងស៊ូវ៉ាន់ ដែលជាមេបញ្ជាការថ្មី នៃភូមិភាគទី១របស់ប្រទេសថៃ បានណែនាំដល់យោធភូមិភាគទី៥ របស់កម្ពុជា ឱ្យរៀបចំផែនការជម្លៀសពលរដ្ឋកម្ពុជា ពីភូមិព្រៃចាន់ និងភូមិជោគជ័យ ហើយបញ្ជូនផែនការនេះទៅប្រទេសថៃ ត្រឹមថ្ងៃទី ៧ ខែតុលា។​ឧត្តមសេនីយទោ វរ៉ាយ សស ហ្លួង ស៊ូវ៉ាន់ បាន​ជូន​ដំណឹង​ថា​មិន​ទទួល​ទេ ហើយថៃ​នឹង​មិន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​តំបន់​វិសាមញ្ញ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ១០-១២ ខែ​តុលា នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ យោធា​ថៃ​បាន​ប្រើ​ឈ្មោះ​ថៃ​សម្រាប់​ទីតាំង​ទាំង​ពីរ​ដោយ​អះអាង​ថា​ទីតាំងនេះនៅ​ខេត្ត​ស្រះកែវ​របស់​ប្រទេស​ថៃ។​ សំណើរបស់មេបញ្ជាការភូមិភាគទី១របស់ប្រទេសថៃនេះ​ រំឭកខ្ញុំពីសម្រង់ដ៏ល្បីមួយរបស់នាយករដ្ឋមន្រ្តីអង់គ្លេស វ៊ីនស្តុន ឈើចហ៊ៀល​​  ដែលបាននិយាយថា «អ្នកលួងលោមគឺជាអ្នកដែលចិញ្ចឹមក្រពើ ដោយសង្ឃឹមថាក្រពើនឹងស៊ីវា​ ចុងក្រោយ»។​ សំណួរ​ដែល​យើង​គួរ​សួរ​គឺ តើ​យើង​អាច​បង្ហាញ​ពី​ភាព​ធូរស្រាល​ដោយ​របៀប​ណា​នៅ​ចំពោះ​មុខ​ការ​ឈ្លានពាន​ នាពេល​ថ្មីៗ​នេះ?

អត្ថបទ ៖ ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

រូបថត ៖ សារព័ត៌មានថៃ

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖

គម្រោងសូត្រចាម ឬ ពណ៌នៃការចងចាំ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដាក់តាំងបង្ហាញផលិតផល ក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៥ ក្រោមមូលបទ៖ «អាស់សាលាមូអាណៃគុមកម្ពុជា» គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្ដៅ និងទំនុកចិត្ត