"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ស្វែងរកសមាជិកគ្រួសារ៦នាក់ដែលបាត់ខ្លួនតាំងពីឆ្នាំ១៩៧៣

ខ្ញុំសរសេរសេចក្តីប្រកាសនេះ ដើម្បីស្វែងរកក្រុមគ្រួសារខាងម្តាយក្មេករបស់ខ្ញុំ។ ម្តាយក្មេករបស់ខ្ញុំកើតនៅទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៥៦។ គាត់ត្រូវជាកូនស្រីរបស់ ប៉េង ខូវ ហៅ ខូយ (កើតឆ្នាំ១៩២១ និងស្លាប់ឆ្នាំ២០១៦) និង លី ហ្គេតជួន (កើតឆ្នាំ១៩២០ និងស្លាប់នៅឆ្នាំ២០១០)។ ម្តាយក្មេករបស់ខ្ញុំមានបងប្អូនបង្កើត១០នាក់ ហើយបងប្អូនរបស់គាត់ភាគច្រើនបានភៀសខ្លួនចេញពីប្រទេសកម្ពុជាតាមយន្តហោះក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ គឺនៅសល់តែបងស្រីធំម្នាក់ដែលរៀបការរួច រស់នៅជាមួយប្តីនិងកូន៤នាក់នៅក្នុងប្រទេសកម្ពុជា។ តាំងពីពេលនោះមក បងប្អូនប្រុសស្រីរបស់គាត់ទាំងអស់ដែលបានភៀសខ្លួនចេញពីប្រទេសកម្ពុជាពុំដែលបានជួបបងស្រីធំទេ។ ឪពុកម្តាយរបស់គាត់ធ្លាប់បានស្វែងរកគាត់ដែរ ប៉ុន្តែឪពុកម្តាយរបស់គាត់ពុំដែលវិលត្រឡប់មកប្រទេសកម្ពុជាទេ ហើយបច្ចុប្បន្នពួកគាត់បានស្លាប់ទៅហើយ។ម្តាយក្មេករបស់ខ្ញុំនិងបងប្អូនបង្កើតរបស់គាត់គ្រប់គ្នាសង្ឃឹមថា នឹងទទួលបានដំណឹងពីបងស្រីធំរបស់គាត់រួមជាមួយកូនៗនៅរស់រានមានជីវិត។

ខាងក្រោមនេះគឺជាឈ្មោះសមាជិកក្រុមគ្រួសាររបស់បងស្រីធំរបស់គាត់ ៖

-ខូវ ខូយតិច ឈ្មោះហៅក្រៅ ឡ លីង កើតឆ្នាំ១៩៥១ ត្រូវជាបងស្រីធំ

-ឈូក សំអាន កើតឆ្នាំ១៩៤៣ ត្រូវជាប្តីរបស់បងស្រីធំ

កូនទាំង៤នាក់របស់បងស្រីធំ៖

១) ឈូក ថាវរិទ្ធ កើតឆ្នាំ១៩៦៨

២) ឈូក ខុនណ្ណារ័ត្ន កើតឆ្នាំ១៩៦៩

៣) ឈូក ថាវសុទ្ធ កើតឆ្នាំ១៩៧០

៤) ឈូក សេកហាម៉ូលី កើតឆ្នាំ១៩៧៤

ប្រសិនបើបងប្អូនមានដំណឹង ឬសំណួរអ្វី សូមផ្ញើអ៊ីម៉ែលមកកាន់ខ្ញុំ joaocsdocarmogil​@gmail.com។ សូមអរគុណ! ចៅ ស៊ូសា

ខូវ ខូយតិច ឈ្មោះហៅក្រៅ ឡ លីង (១៩៥១) ត្រូវជាបងស្រីធំ។ (ចៅ ស៊ូសា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ខូវ ខូយ តិច ហៅ ឡ លីង រៀបការរួចនិងមានកូនចំនួន៤នាក់។ មិនមាននរណាម្នាក់ធ្លាប់បានជួប ខូវ ខូយ តិច តាំងពីឆ្នាំ១៩៧៣។ (ចៅ ស៊ូសា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ឈូក សំអាន ត្រូវជាប្តីរបស់ ខូវ ខូយតិច រួមជាមួយកូនទាំង៤នាក់ ១) ឈូក ថាវរិទ្ធ ២) ឈូក ខុនណ្ណារ័ត្ន ៣) ឈូក ថាវសុទ្ធ និង ៤) ឈូក សេកហាម៉ូលី។ (ចៅ ស៊ូសា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
រូបភាពផ្ទះវីឡារបស់ ឈូក សំអាន និង ខូវ ខូយតិច ដែលមានទីតាំងមិនឆ្ងាយប៉ុន្មានពីវិមានឯករាជ្យ។ (ចៅ ស៊ូសា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ប៉េង ខូវ និង លី ហ្គេតជួន រួមជាមួយកូន៩នាក់។ អ្នកទាំងអស់គ្នានៅក្នុងរូបថតបានចាកចេញពីប្រទេសកម្ពុជាតាមយន្តហោះក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ នៅសល់តែ ខូវ ខូយតិច ដែលជាកូនស្រីច្បងម្នាក់។ (ចៅ ស៊ូសា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ប៉េង ខូវ និង លី ហ្គេតជួន រួមជាមួយកូនទាំង១០នាក់។ (ចៅ ស៊ូសា/មជ្ឈមណ្ឌលឯកសារកម្ពុជា)