June 4, 2026

សំបុត្រ

កម្ពុជាប្រកាន់យកយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ៖ យុទ្ធសាស្ត្រច្បាប់ស្តីពីប្រាសាទព្រះវិហារ វគ្គ២

សុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺជាការបកស្រាយអំពីការប្តេជ្ញាចិត្ត និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឈមមុខនឹងសកម្មភាពរំលោភបំពានដោយប្រទេសថៃមកលើដែនសមុទ្ររបស់ប្រទេសកម្ពុជា។ គួរកត់សម្គាល់ថាសុន្ទរកថានេះគឺមានបំណងផ្ញើជូនទៅកាន់ប្រជាជនថៃ សហគមន៍អន្តរជាតិ រួមទាំងបងប្អូនជនរួមជាតិខ្មែរ។ ចំណុចនេះពិតជាសំខាន់ ពីព្រោះថាប្រជាជនខ្មែរគឺមិនស្ថិតក្នុងស្ថានភាពសង្គ្រាមជាមួយប្រជាជនថៃនោះទេ។ ជម្លោះរវាងប្រទេសថៃនិងកម្ពុជា​គឺជាជម្លោះនយោបាយ ហើយប្រជាជនថៃក៏ដូចជាប្រជាជនខ្មែរ មានការប្រថុយប្រថានខ្ពស់ក្នុងការធានាថាជម្លោះទាំងនេះត្រូវបានដោះស្រាយដោយសន្តិវិធី។