May 15, 2026

សំបុត្រ

ថៃចុះបញ្ជីប្រាសាទបុរាណខ្មែរជារបស់ខ្លួនដោយខុសច្បាប់

រដ្ឋាភិបាលថៃបានយកក្បួនយុទ្ធសាស្ត្រចាស់ ដែលធ្លាប់ប្រតិបត្តិក្នុងពេលសង្គ្រាមឈ្លានពាននានាពីអតីតកាល ជាពិសេសគឺនៅក្នុងសម័យសង្គ្រាមលោកលើកទី២មកអនុវត្តសាជាថ្មី។ ក្បួនយុទ្ធសាស្ត្របែបនេះ ត្រូវបានប្រើប្រាស់នាពេលដែលក្រុមមហាអំណាចជាសម្ព័ន្ធមិត្តរបស់អាល្លឺម៉ង់ រឹបអូសយកទីតាំងវប្បធម៌នានា ព្រមទាំងដកហូតយកវត្ថុបុរាណ និងទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ក្នុងគោលបំណងដើម្បីកេងប្រវ័ញ្ច ស្វែងរកប្រាក់ចំណេញក៏ដូចជាដើម្បីគាំទ្រដល់ទ្រឹស្តីប្រវត្តិសាស្ត្រផ្នែកនយោបាយ និងវប្បធម៌។ ទោះបីជាយ៉ាងនេះក៏ដោយ វាគឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើលមួយ ដោយស្ថិតនៅក្នុងសម័យទំនើបទៅហើយ ប្រទេសថៃហ៊ានជ្រុលក្នុងការចាត់បញ្ចូលទីតាំងបេតិកភណ្ឌវប្បធម៌របស់ខ្មែរជារបស់ខ្លួនទៅវិញ