May 1, 2026

ស្រាវជ្រាវ

ពិធីបុណ្យកម្សាន្តភូមិរបស់ជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើ

ពិធីបុណ្យកម្សាន្តភូមិ ឬ ចូលឆ្នាំភូមិរបស់ជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើត្រូវបានប្រារព្ធធ្វើឡើងចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ នៅផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ស្ថិតនៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ជនជាតិដើមភាគតិចស្ទៀងតែងតែធ្វើពិធី

ស្រាវជ្រាវ

សិស្សអនុវិទ្យាល័យត្រពាំងប្រិយ៍ទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងសារមន្ទីរផ្ទះតាម៉ុក

មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានទទួលស្វាគមន៍សិស្សចំនួន៦នាក់ មក​ពី​អនុវិទ្យា​ល័យ​ត្រពាំង​ប្រិយ៍​ ដើម្បីទស្សនាពិព័រណ៍រូបថត និងសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម(១៩៧៥-១៩៧៩)។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងផ្សាភ្ជាប់រវាងសិស្សានុសិស្សទៅនឹងទិដ្ឋភាពជីវិតរបស់ប្រជាជននៅក្នុងតំបន់អន្លង់វែង តាមរយៈពិព័រណ៍រូបថតចំនួន១០០សន្លឹក ផ្ដោតលើ «ការចងចាំយុតិ្តធម៌» ដែលដាក់តាំងបង្ហាញនៅសារមន្ទីរផ្ទះតាម៉ុក។ ស្រុកអន្លង់វែង មិនត្រឹមតែជាតំបន់ភូមិសាស្ត្រដែលមានសក្ដានុពលទេសចរណ៍ធម្មជាតិនោះទេ ប៉ុន្តែវាគឺជាទីតាំង«សាក្សីរស់»នៃប្រវត្តិសាស្ត្រចុងក្រោយរបស់ក្រុមខ្មែរក្រហម។ ការរៀបចំពិព័រណ៍រូបថតនៅសារមន្ទីរផ្ទះតាម៉ុក

សំបុត្រ

កាតព្វកិច្ចយោធា និងប្រវត្តិសាស្ត្រយោធា នៅក្នុងប្រទេសកម្ពុជា

កិច្ចការការពារជាតិ ទាមទារឱ្យរដ្ឋាភិបាលមានសមត្ថភាពក្នុងការកសាងកម្លាំងទ័ពឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ហើយដើម្បីសម្រេចបានគោលដៅនេះ ច្បាប់ស្តីពីកាតព្វកិច្ចយោធាគឺពិតជាចាំបាច់។ ទោះបីជាយ៉ាងណាក៏ដោយ មូលដ្ឋានគ្រឹះដ៏សំខាន់នៃកងកម្លាំងយោធាសម្រាប់ប្រទេស​ជាតិមួយ មិនមែនផ្តោតត្រឹមតែទៅលើសមត្ថភាពក្នុងការកៀរគរប្រជាជនឱ្យចូលរួមបម្រើកងទ័ពតែប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅដល់ការកសាងនូវវិជ្ជាជីវៈយោធា សមត្ថភាព និងជំនាញដែលចាំបាច់ ក្នុងការចូលបម្រើភារកិច្ច​ក្នុងជួរកងទ័ពថែមទៀត​ផង។ ប្រវត្តិសាស្ត្រពិភពលោក អាច​ផ្តល់ជាឧទាហរណ៍យ៉ាងច្រើនសម្បូរបែបអំពីសមរភូមិ និងសង្គ្រាម