April 2026

សំបុត្រ

តថភាពប្រវត្តិសាស្ត្រ ៥ចំណុច ដែលត្រូវពិចារណានៅពេលយើងរំឭកអំពីការដួលរលំក្រុងភ្នំពេញនា ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ គឺជាខួបលើកទី៥១ ចាប់តាំងពីការឡើងកាន់អំណាចនៃរបបខ្មែរក្រហមក្នុងប្រទេសកម្ពុជា។ ខ្ញុំគឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាសាក្សីជំនាញម្នាក់ នៅក្នុង​តុលាការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ហើយខ្ញុំក៏ជាអ្នកតស៊ូមតិក្នុងដំណើរការស្វែងរកយុត្តិធម៌ និងរក្សាការចងចាំពីរបបខ្មែរក្រហម សូមលើកឡើងអំពីតថភាពប្រវត្តិសាស្ត្រ ៥ចំណុច ដែលយើងមិនត្រូវបំភ្លេចប្រវត្តិសាស្ត្ររបបខ្មែរក្រហម ហើយត្រូវតែដាក់បញ្ចូលមេរៀន​​​ដែលយើងទទួលបានពីរបបនេះទៅអនុវត្តក្នុងបរិបទមូលដ្ឋាន តំបន់

ស្រាវជ្រាវ

ប្តីរបស់ខ្ញុំផ្តាំថា «បើខ្មែរក្រហមជម្លៀសចេញពីភ្នំពេញ កុំត្រឡប់មកស្រុកកំណើត»

ខ្ញុំបានរៀបការនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងមានកូនប្រុសម្នាក់។ ខ្ញុំរស់នៅជាមួយប្តីរបស់ខ្ញុំជាទាហាន និងឈរជើងនៅបន្ទាយដោះកញ្ជរ ដែលជាបន្ទាយទាហានធំរបស់ លន់ នល់ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ។ បន្ទាយទាហាននេះ កសាងឡើងតាំងពីសម័យសម្តេចតា (សម្តេចព្រះ នរោត្តម សីហនុ) នៅគ្រប់គ្រងប្រទេស។

សំបុត្រ

លិខិតពីភូមិផ្ញើជូនវីរកងទ័ពកម្ពុជានៅជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

លិខិតពីភូមិផ្ញើជូនវីរកងទ័ពកម្ពុជានៅជួរមុខក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រំលេចសារប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅចេញពីក្រឳបេះដូង ការដឹងគុណ ឯកភាពជាតិ និងការគាំទ្រយ៉ាងមុតមាំ ដល់វីរកងទ័ព។ លិខិតទាំងនេះ តែងតែរំឭកអំពីភាពក្លាហានរបស់វីរកងទ័ពដែលកំពុងការពារអធិបតេយ្យភាពជាតិនៅតាមព្រំដែនខ្មែរ-ថៃ ដែលអនុញ្ញាតឱ្យប្រជាជនអាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រកបដោយសុវត្ថិភាព។ លិខិតទាំងអស់នេះ ថែមទាំងបានបង្ហាញនូវក្តីសង្ឃឹមថា វីរកងទ័ពកម្ពុជាទាំងអស់ នឹងអាចវិលត្រឡប់មកជួបជុំគ្រួសារវិញប្រកបដោយសុខសុវត្ថិភាពនៅក្នុងពេលឆាប់ៗខាងមុខ។ ឆាំង យុ

សំបុត្រ

ឧត្តមសេនីយ៍ឯក អាឌុល ប៊ុនថាំចារើន

សេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការពារជាតិថៃ ឧត្តមសេនីយ៍ឯក អាឌុល ប៊ុនថាំចារើន ពាក់ព័ន្ធនឹងលទ្ធភាពនៃការផ្ទុះអាវុធជុំទីបីរវាងកម្ពុជា និងថៃ គឺផ្អែកទៅលើការសន្មត និងការបកស្រាយជម្លោះដែលខុសឆ្គង ឬអាចនិយាយបានថា វាគឺជាចេតនាបង្កជាការភាន់ច្រឡំ។ ឧត្តមសេនីយ៍ឯក អាឌុល ប៊ុនថាំចារើនបានអះអាងថា ជម្លោះណាមួយរវាងកម្ពុជានិងថៃ

ព័ត៌មានទូទៅ ស្រាវជ្រាវ

អនុភូមិត្រោកតូចរំឭករឿងរ៉ាវនៅពេលខ្មែរក្រហមឡើងគ្រប់គ្រងប្រទេស នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

ខ្ញុំឈ្មោះ វ័រ សាម៉ៃ អាយុ៦៧ឆ្នាំ សព្វថ្ងៃគឺជាអនុភូមិត្រោក ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅពេលខ្មែរក្រហមឡើងគ្រប់គ្រងអំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំនៅវ័យជំទង់។ ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យចូលកងចល័ត រួចហើយបញ្ជូនទៅលើកប្រពន្ធភ្លឺសែ្រនៅឃុំក្រោលគោ

សំបុត្រ

រដ្ឋាភិបាលអភិរក្សនិយមរបស់ប្រទេសថៃ ឆ្នាំ២០២៦

ប្រជាជនថៃបានបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលអភិរក្សនិយមមួយ ដែលប្រើប្រាស់គោលនយោបាយការបរទេសបែបឈ្លានពានមកលើប្រទេសកម្ពុជា ជាប្រទេសជិតខាងរបស់ខ្លួន ដើម្បីបង្ហាញពីភាពរឹងមាំ និងសន្តិសុខជាតិទៅកាន់អ្នកបោះឆ្នោត។ ជាអកុសល ដោយសារតែរដ្ឋាភិបាលថៃទើបតែត្រូវបានបង្កើតឡើងនេះ ប្រជាជនកម្ពុជានឹងត្រូវរង់ចាំឱ្យការដកពិសោធន៍នៃមនោគមវិជ្ជាជាតិនិយមវាទទីរបស់ថៃ ដើរដល់ទីបញ្ចប់សិន នៅមុនពេលដែលប្រទេសថៃដឹងខ្លួនថាទង្វើនេះគឺមិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេ។ អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា