លិខិតពីភូមិផ្ញើជូនវីរកងទ័ពកម្ពុជានៅជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
លិខិតពីភូមិផ្ញើជូនវីរកងទ័ពកម្ពុជានៅជួរមុខក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រំលេចសារប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅចេញពីក្រឳបេះដូង ការដឹងគុណ ឯកភាពជាតិ និងការគាំទ្រយ៉ាងមុតមាំ ដល់វីរកងទ័ព។ លិខិតទាំងនេះ តែងតែរំឭកអំពីភាពក្លាហានរបស់វីរកងទ័ពដែលកំពុងការពារអធិបតេយ្យភាពជាតិនៅតាមព្រំដែនខ្មែរ-ថៃ ដែលអនុញ្ញាតឱ្យប្រជាជនអាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រកបដោយសុវត្ថិភាព។ លិខិតទាំងអស់នេះ ថែមទាំងបានបង្ហាញនូវក្តីសង្ឃឹមថា វីរកងទ័ពកម្ពុជាទាំងអស់ នឹងអាចវិលត្រឡប់មកជួបជុំគ្រួសារវិញប្រកបដោយសុខសុវត្ថិភាពនៅក្នុងពេលឆាប់ៗខាងមុខ។ ឆាំង យុ