March 30, 2026

សំបុត្រ

ត្រូវមានភាពអត់ធ្មត់ ខណៈដែលព្រះរាជាណាចក្រកម្ពុជាបកអាក្រាតសៀមដ៏ពិសពុល

យុទ្ធសាស្ត្របច្ចុប្បន្នរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបង្ហាញឱ្យពិភពលោកបានឃើញនូវការឈ្លានពានដោយខុសច្បាប់ និងសកម្មភាពពាក់ព័ន្ធរបស់រដ្ឋាភិបាល និងកងទ័ពថៃនៅលើទឹកដីកម្ពុជា គឺជាវិធីសាស្ត្រដ៏ឈ្លាសវៃបំផុត ពីព្រោះថាយុទ្ធសាស្ត្រនេះ នឹងមិនជំរុញឱ្យមានជម្លោះបន្ថែមទៀត ដែលនឹងធ្វើឱ្យមានការបង្ហូរឈាមប្រជាជនខ្មែរ ឬបណ្តាលឱ្យបាត់បង់ជីវិតប្រជាជនស្លូតត្រង់នៃប្រទេសទាំងពីរឡើយ។ យុទ្ធសាស្ត្រការទូត ដូចជាការលាតត្រដាង និងការថ្កោលទោសជាសាធារណៈនូវសកម្មភាពខុសច្បាប់របស់ប្រទេសណាមួយ ជួនកាលអាចបង្កជាអារម្មណ៍មន្ទិលសង្ស័យ ព្រោះលទ្ធផលនៃការអនុវត្ត​យុទ្ធសាស្ត្រ​ខាងលើ អាចនឹងមិនបង្ហាញឱ្យឃើញភ្លាមៗនោះទេ