March 26, 2026

ស្រាវជ្រាវ

វីរកងទ័ព ឆូន តុលា ពលីនៅទិសប្រាសាទតាមាន់

វីរកងទ័ព ឆូន តុលា បានពលីជីវិតនៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដោយសារគ្រាប់បែកទម្លាក់ពីយន្តហោះគ្មានមនុស្សបើករបស់ទាហានថៃនៅខ្សែត្រៀមទិសប្រាសាទតាមាន់។ ឆូន តុលា គឺជាកងទ័ពម្នាក់ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៥ ឈរជើងនៅស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ ឆូន តុលា បានស្រឡាញ់វិស័យយោធា

ស្រាវជ្រាវ

សុខ នាង៖ «៤០ឆ្នាំនៃជីវិតគ្រួសារខ្ញុំ ត្រូវបញ្ចប់ដោយសារអំបែងគ្រាប់ផ្លោង របស់ទាហានថៃ»

នៅក្រោមម្លប់ដើមឫស្សីនាទីធ្លាខាងក្រោយផ្ទះក្នុងភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ សុខ នាង ស្ត្រីវ័យ៥៨ឆ្នាំ បានអង្គុយជុំគ្នាជាមួយបងប្អូនក្នុងភូមិ និងរៀបរាប់ទាំងទឹកភ្នែក អំពីខ្សែជីវិតបានប្រែប្រួលពីមានក្តីសង្ឃឹមក្លាយជាការបាត់បង់ដ៏ធំធេង។ សុខ នាង បន្តថា «សម្រាប់ខ្ញុំ ជីវិតសព្វថ្ងៃហាក់នៅសល់ត្រឹមតែការចងចាំដ៏ឈឺចាប់

ស្រាវជ្រាវ

ជនជាតិដើមភាគតិចស្ទៀងដែលមានជីវភាពខ្វះខាតនៅក្នុងភូមិក្តុលលើចូលរួមស្តាប់ការ ធ្វើបទបង្ហាញរបស់មន្រ្តីអំពីសារសំខាន់នៃការប្រើប្រាស់ប័ណ្ណសមធម៌ និង គម្រោងសាងសង់បង្គន់អនាម័យក្នុងសហគមន៍

នៅរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះមកជួបប្រជុំជាមួយបងប្អូនជនជាតិដើមភាគតិចស្ទៀង ដែលមានជីវភាពខ្វះខាតចំនួន២៦គ្រួសារនៅក្នុងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អំពីសារសំខាន់នៃការប្រើប្រាស់ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងគម្រោងសាងសង់បង្គន់អនាម័យ។  កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងនៅទីតាំងផ្ទះសហគមន៍ជនជាតិដើមភាគតិចស្ទៀងក្នុងភូមិក្ដុលលើនៃមជ្ឈមណ្ឌលឯកសារកម្ពុជា