ការសងសង់ដោយខុសច្បាប់របស់ថៃ
សកម្មភាពសាងសង់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសថៃ នៅលើទឹកដីកម្ពុជា គឺជាការរំលោភបំពានលើច្បាប់អន្តរជាតិ សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ កិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងអាស៊ាន និងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ សកម្មភាពទាំងនេះ មិនមែនជាកាលៈទេសៈដែលត្រូវយកមកបកស្រាយតាមបែបច្នៃប្រឌិត ឬដេញដោលវែកញែកនោះទេ ទាំងនេះគឺជាតថភាពពិតជាក់ស្តែង ហើយវាហាក់ដូចជាមានលទ្ធផលតែពីរប៉ុណ្ណោះ ដែលអាចកើតចេញពីតថភាពពិតទាំងនេះ។ លទ្ធផលមួយគឺ នៅទីបំផុត