January 23, 2026

ស្រាវជ្រាវ

សិស្សវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ មកសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តខ្មែរក្រហម និងចូលរួមចែករំលែកពីព្រឹត្តិការណ៍ជម្លោះរវាងប្រទេសកម្ពុជា និងថៃ

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី៩ ចំនួន៨នាក់(ស្រី៤នាក់) មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ បានធ្វើដំណើរមកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តខ្មែរក្រហមតាមរយៈការអានសៀវភៅប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ក្នុងជំពូកទី៨៖ ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម និងចូលរួមចែករំលែកអំពីព្រឹត្តិការណ៍ជម្លោះនៅព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងរៀបចំកិច្ចពិភាក្សានេះឡើងមានគោលបំណងចំនួន៣

សំបុត្រ

ការទទួលខុសត្រូវ គឺជាមូលដ្ឋានគ្រឹះសម្រាប់ស្វែងរកសន្តិភាព

ការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា បានបង្ហាញពីចេតនារបស់យោធាថៃដែលមិនអើពើនឹងច្បាប់មនុស្សធម៌អន្តរជាតិ ដែលរួមមានទាំងច្បាប់អន្តរជាតិសម្រាប់ការការពារជនស៊ីវិល និងការការពារបេតិភណ្ឌវប្បធម៌។ ជាងនេះទៅទៀត ការវាយប្រហារមកលើប្រាង្គប្រាសាទព្រះវិហារ គឺបានបង្ហាញអំពីការមិនគោរព និងភាពព្រងើយកន្តើយចំពោះសាលក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ។ ប្រហែលជាអ្នកអាចចងចាំបានថា បន្ទាប់ពីព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានទាមទារនូវឯករាជ្យភាពជូនជាតិមាតុភូមិ