January 22, 2026

សំបុត្រ

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ទទួលបានព្រះត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈជាឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ មានឋានៈស្នើរដ្ឋមន្រ្តី

ខ្លឹមសារសង្ខេប៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង​ជា​នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា បានទទួលការទទួលស្គាល់​ពីព្រះមហាក្សត្រ ចំពោះស្នាដៃនៃបេសកកម្មពេញមួយជីវិតរបស់លោកក្នុងការអភិរក្ស​ប្រវត្តិសាស្ត្រ យុត្តិធម៌ និងកេរដំណែលរាជវង្សប្រទេស​កម្ពុជា។ ជាអ្នកជំនាញលើប្រធានបទប្រល័យពូជសាសន៍ និងដែល​ជាអ្នករស់រានមាន​ជីវិតផ្ទាល់ពីឧក្រិដ្ឋកម្មឃោរឃៅ​របស់ខ្មែរក្រហម ទទួល បានការត្រាស់​បង្គាប់​តែងតាំង និងផ្តល់​ឋានៈជា​ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ មានឋានៈស្នើរដ្ឋមន្រ្តី ដែលនេះបាន​ឆ្លុះបញ្ចាំងអំពីការចូលរួមចំណែក​របស់​លោក​អស់​រយៈកាលជាច្រើនឆ្នាំកន្លងមក