January 16, 2026

សំបុត្រ

ការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥

រាល់វចនានុក្រមល្បីល្បាញទាំងអស់បានកំណត់និយមន័យពាក្យ «ការឈ្លានពាន» ជាទូទៅថាគឺជាទង្វើ ​​ ដែ​ល​​យោធាឈានចូលប្រទេសដទៃដោយប្រើប្រាស់កម្លាំងដើម្បីគ្រងគ្រងលើទីតាំងទាំងនោះ (ជាឧទាហរណ៍គឺការឈ្លានពានរបស់ប្រទេសអាល្លឺម៉ង់ទៅលើប្រទេសប៉ូឡូញក្នុងឆ្នាំ១៩៣៩)។ និយមន័យមួយផ្សេងទៀតទៅលើពាក្យ «ការឈ្លានពាន» នេះបានពិពណ៌នាថាគឺជាការចូលលុកលុយរបស់យោធាដើម្បី​​​ដណ្តើមយក ប្លន់យក ទន្ទ្រានយក ឬរំលោភយកដែនដីរបស់ប្រទេសដទៃ។ ពាក្យមួយទៀតដែលប្រហាក់ប្រហែលវានោះគឺ «ការកាន់កាប់ដោយអរិភាព» ផ្តោតជាពិសេសទៅលើសកម្មភាពលុកលុយរបស់យោធាតែម្ដង។